សង្ឃឹមថាអ្វីៗនិងល្អដូចដើម ! ពេលនេះអន្ទិត ម៉ៅ បានសម្រេចចិត្តសឹកវិញហើយ សឹកចំថ្ងៃកាន់បិណ្ឌទី ១ តែម្តង សាធុ សាធុ សាធុ
ស៊ីហៀង
-

កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាបន្ទាប់ពីមានការបែកបាក់គ្រួសារគេឃើញថា ស្វាមី របស់អ្នកស្រី ទ្រី ដាណា ដែលមហាជនហៅថា ពូម៉ៅ នោះ បានសម្រេចចិត្តបួសជាព្រះសង្ឃ បានប្រហែលជាមួយសប្តាហ៍នៅវត្តពោធិ៍អណ្តែត ក្នុងខេត្តព្រៃវែងដើម្បីស្វែងយល់ពីផ្លូវព្រះពុទ្ធសាសនា និងដើម្បីឲ្យអារម្មណ៍ផ្លូវចិត្តមានភាពស្រស់ស្រាយនិងស្ងប់ ។ 

ជាក់ស្តែងនៅក្នុងថ្ងៃនេះដែរមហាជនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញអន្ទឹត​ ម៉ៅ បានសឹកចំថ្ងៃ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែ​តុលា ឆ្នាំ ២០២១ គឺជាថ្ងៃដែលប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១ ។​យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ​N.N.P បានប្រាប់ឲ្យដឹងថា “ពូម៉ៅសឹកវិញហើយ បងប្អូន” ។ 

សូមបញ្ជាក់ផងដែរថាបន្ទាប់ពីពូម៉ៅ សឹកពីព្រះសង្ឃមកយើងនៅមិនទាន់ដឹងទេថាទំនាក់ទំនងស្នេហ៍ប្តីប្រពន្ធរបស់លោកជាមួយនិងអ្នកស្រី ទ្រី ដាណា អាចវិលត្រឡប់មកល្អូកល្អើនដូចកាលពីមុនវិញឬ យ៉ាងណាទេ ដឹងត្រឹមថាពេលនេះអ្នកស្រី ទ្រី ដាណា បានប្រកាសច្បាស់ៗហើយថាមិនយកពូម៉ៅ វិញទេ ហើយអ្នកស្រី ក៏បានដាក់ពាក្យបណ្តឹងប្តឹងលែងលះស្វាមីរបស់អ្នករួចហើយដែរ ពេលនេះកំពុងតែស្ថិតនៅក្នុងដៃតុលាកាសម្រេច ៕ សូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖​