ថៃរងគ្រោះដោយសារទឹកជំនន់កំពុងជោជន់គ្របទីកន្លែង ដល់ថ្នាក់ប្រកាសអាសន្នឲ្យប្រជាជនរកទីទួលសុវត្ថិភាព ក្រោយបាក់ជ្រោះដីក្បែរទំនប់ទប់ទឹក…
សីហា
-

ថៃ៖ មួយរយះពេលក្រោយមកនេះគេសង្កេតឃើញថាដោយសារតែមានភ្លៀងធ្លាក់ខ្លាំងជោរជន់លិចស្ទើរតែគ្រប់ទីកន្លែងនានានៅក្នុងប្រទេសថៃ។ នៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ តំបន់យោធភូមិភាគទី ២ បានបង្ហោះព័ត៌មានថា“ ប្រកាសជាបន្ទាន់ថា ទំនប់ឡាំឈៀងក្រៃ នៅក្នុងខេត្តនគររាជសីមា បានបាក់ហើយ ដោយបានប្រកាសឲ្យប្រជាជនប្រញាប់ប្រញាល់យករបស់របររបស់ពួកគេរត់ទៅទីទួលខ្ពស់ៗ ពីព្រោះថាទឹកទន្លេមេគង្គមានការកើនឡើងជាគំហុក ។

អាជ្ញាធរក៏បានប្រកាសដល់ប្រជាពលរដ្ឋ សូមឲ្យមានការអត់ធ្មត់ ហ្មត់ចត់ និងសូមអនុវត្តតាមវិធានការណ៍កុំបីខាន និងសូមកុំឲ្យពួកគេមានការគិតគូរពីទ្រព្យសម្បតិ្តជាជាងអាយុជីវិតរបស់ខ្លួនឯង។ ក្នុងនោះផងដែរមន្រ្តីប៉ូលីសនិងរដ្ឋបាលក៏មាននូវការធ្វើការយាមល្បាតផ្ទះសម្បែងនូវទ្រព្យសម្បត្តិនានាជូនប្រជាពលរដ្ឋពីជនឆ្លៀតឱកាសលួចផងដែរ។

ខណៈសារព័ត៌មានប៉ុស្តិ៍លេខ ៣ បានរាយការណ៍ថាលោក Kittikul Sephasiraporn ប្រធានប្រព័ន្ធធារាសាស្រ្តខេត្តនគររាជសីម៉ាបាននិយាយថាអាងស្តុកទឹកឡាំឈៀងក្រៃមិនបានបាក់ទេ។ ប៉ុន្តែបរិមាណទឹកដែលមានទំហំធំ រហូតដល់បាក់ដីក្បែរតំបន់ទំនប់ទប់ទឹកមួយនោះ និងមានរនាំងចំហៀងដែលខូចខាតទទឹងប្រហែល ១៥ ម៉ែត្រប៉ុន្តែអាចគ្រប់គ្រងបានដើម្បីបញ្ជាឱ្យរកផ្លូវប្រសព្វបន្ថែមដើម្បីបង្កើនការបង្ហូរទឹក៕

សម្រួលអត្ថបទដោយ៖宋麒安

ប្រភព៖ kapook