OPPO ដាក់លក់ A15 ជម្រើសពណ៌ថ្មី Rainbow Silver ចាប់ពីថ្ងៃនេះតទៅហើយ! ពណ៌ថ្មីធានាថាឡូយ ស៊ីវិល័យ លេចធ្លោមិនធម្មតា

ក្រោយពីបានប្រកាសដាក់លក់ស្មាតហ្វូនកម្រិតថវិកា OPPO A15 នៅលើទីផ្សារក្នុងប្រទេសកម្ពុជាមួយរយៈពេលមក ដោយយើងសង្កេតឃើញថា ស្មាតហ្វូននេះពិតជាទទួលបានចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមប្រើប្រាស់លើវិស័យស្មាតហ្វូនទូទាំងប្រទេស ទើបធ្វើឲ្យក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីមួយនេះខិតខំប្រឹងប្រែងលើបច្ចេកវិទ្យា និងផ្តល់ភាពច្នៃប្រឌិតថ្មីៗប្លែកៗជាហូរហែដើម្បីបំពេញបំណងអតិថិជនមិនឲ្យខកចិត្តលើប្រ៊េនមួយនេះឡើយ។

ដោយឡែកមុននេះបន្តិច បើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការ OPPO បានបញ្ចេញលាតត្រដាងស្ទាយ៍ថ្មី ពណ៌ថ្មី Rainbow Silver លើម៉ូដែល OPPO A15 ដែលដាក់លើក្នុងតម្លៃ $149 អមជាមួយរូបរាងស្រស់ស្អាតឆើតឆាយមើលទៅមិនសុំាភ្នែក ព្រមទាំងបង្ហាញនូវភាពស៊ីវិល័យ និងលេចធ្លោខ្លាំងមិនធម្មតាតែម្តង។

ចំពោះស្មាតហ្វូនត្រកូល A ស៊េរីម៉ូដែលនេះមានលក្ខណៈពិសេស និងភាពទាក់ទាញដូចជា ៖

(1) កម្លាំងម៉ាស៊ីន៖ កម្លាំងល្បឿន និង អង់ផ្ទុកទិន្នន័យធំជាមួយនឹង RAM 3GB + 32GB និង បន្ថែមអង្គផ្ទុកទិន្នន័យ 32GB និង ដំណើរការដោយ MediaTek Helio P35។

(2) កាមេរ៉ា៖ កាមេរ៉ាក្រោយ 3 គ្រាប់ (13MP+2MP+2MP) ជំនួយដល់ការថតរូបកាន់តែសម្បូរបែប។ ឯកាមេរ៉ាមុខ 5MP ថតស៊្វែលហ្វីអេមកប់ស៊េរីជាមួយមុខងារ AI Beauty លើកសម្រស់ឲ្យកាន់តែស្អាតថែមមួយកម្រិតទៀត។

(3) រូបរាង៖ គ្រាន់តែក្រឡេកភ្លេតទាក់ចិត្តភ្លាម! ជាមួយអេក្រង់ HD+ មានទំហំ 6.52 inch ទំហំធំច្បាស់ភ្លឺភ្នែក។

(4) ថាមពលថ្ម៖ លែងធុញនឹងអារម្មណ៍ចុចតិចអស់ថ្ម ចុចតិចអស់ថ្មហើយ! លើកនេះថាមពលថ្មធំរហូតដល់ 4230mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 10W Flash charge។

ដូច្នេះនៅរង់ចាំអីទៀត? លោកអ្នកអាចរកទិញ OPPO A15 តម្លៃ $149 បានហើយចាប់ពីថ្ងៃនេះតទៅជាមួយការផ្តល់ជូនកាដូពិសេសដូចជា ៖ កាសខ្សែ (ចំនួន 1), កែវទឹក (ចំនួន 1), ស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង Smart ធំហ្មង៎រយៈពេល 12 សប្តាហ៍៕ តោះ! ស្រូតៗជាវប្រយ័ត្នអស់ស្តុកខកចិត្តណា៎