ភ្នំពេញ៖ តារាសម្ដែងស្រីតួជំទាវ កញ្ញា ហេង ស្រីពេជ្រ ក្រៅពីមមាញឹក នឹងការសម្ដែងខ្សែភាពយន្ត ពេលនេះកំពុងតែជួបទុក្ខធំ ទាំងសាច់ញាតិបងប្អូន ឪពុកម្តាយ មានការសោកស្តាយជាពន់ពេក និងមិនអាចទទួលយកបាន ហើយក៏ទាមទារស្វែងរកយត្តិធម៌ជូនប្អូនប្រុស ដោយមានក្រុមក្មេងស្ទាវមួយក្រុមបានស្ទាក់មកវាយរហូតដល់ស្លាប់ ។
យ៉ាងណាមិញ យោងតាមកញ្ញា ហេង ស្រីពេជ្រ វិញ កំពុងតែពិបាកចិត្ត និងយំសោកយ៉ាងខ្លាំង មិនគួរណាប្អូនប្រុសជាទីស្រលាញ់អាយុខ្លីយ៉ាងនេះ ហើយ ស្រីពេជ្រ ក៏សូមសំណូមពរ ប៉ូលីស និងអង្គភាពដែលពាក់ព័ន្ធជួយអន្តរាគមន៍ឲ្យបានឆាប់រហ័ស ចាប់ជនដៃដល់ទាំងនេះមក ផ្តន្ទាទោសតាមច្បាស់ផង។
បើតាមសម្តីរបស់របស់ស្រី ពេជ្រ បានឲ្យដឹងថា យប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ នៅវេលាម៉ោង ១២ និង១៩នាទី មិនដឹងមានរឿងអ្វីកើតឡើង ស្រាប់តែមានក្មេងស្ទាវមួយជិះម៉ូតូដេញកាប់ប្អូនរបស់គាត់ ស្លាប់យ៉ាងអាណាចអាធម៌ ។
អ្វីកាន់តែស្រណោះនោះ មួយរយៈចុងក្រោយនេះ ហេង ស្រីពេជ្រ មិនសូវជារកចំណូលបានប៉ុន្មានទេ ហើយម្យ៉ាងទៀតត្រូវមើលឪពុកកំពុងតែឈឺ ព្យាបាលអស់ថវិការយ៉ាងច្រើនផងដែរ។ សង្ឃឹមថា បន្ទាប់ពីបុណ្យរបស់ប្អូនប្រុសរួច មានបណ្តាផលិតកម្ម ហៅកញ្ញា ទៅថតភាពយន្ត និងចម្រៀងជាដើម៕