ស្រស់ទាំងម្តាយទាំងកូន ! ឌី សូនីតា ជាមួយកូនស្រី ស្អាតប្លែកនៅពេលតែងខ្លួនបែបនេះ…
ស៊ីហៀង
-

កម្សាន្ត ៖ ជឿជាក់ថាប្រិយមិត្តពិជាបានស្គាល់រួចមកហើយពីតារាសម្តែងនិងចម្រៀង ឌី សូនីតា ដែលជាតារាស្រីមួយឌួងដែលកំពុងតែរះមានពន្លឺភ្លឺយ៉ាងត្រចះត្រចង់នៅក្នុងវិស័យសិល្បៈ បច្ចុប្បន្ន ឌី សូនីតា ពិតជាទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពខ្លាំងណាស់ ភាពល្បីល្បាញរបស់តារាស្រីរូបនេះបានទទួលស្គាល់ពីសំណាក់ទស្សនិកជនខ្មែរស្ទើរតែទូទាំងប្រទេសផងដែរ ។ 

យ៉ាងណាមិញបច្ចុប្បន្ននេះអ្នកណាៗក៏គេដឹងដែរថាតារាស្រីរូបនេះ មានគ្រួសាររួចមកហើយ អ្នកនាងត្រូវបានគេដឹងថាកំពុងប្រើជីវិតរស់នៅយ៉ាងមានសេចក្តីសុខជាមួយនិងគ្រួសារតូចរបស់ខ្លួនផងដែរ ហើយអ្វីដែកាន់តែពិសេសនោះគឺពេលនេះនាង មានកូនស្រីដ៏គួរឲ្យក្នាញ់ម្នាក់ដែលមានតម្លៃស្មើរជីវិត ។ 


ហើយថ្មីៗនេះតារាស្រីរូបនេះបានបង្ហោះរូបថតថ្មីៗជាមួយកូនស្រីជាច្រើនសន្លឹកដែលបានតែងខ្លួននៅក្នុងសម្លៀកបំពាក់បុរាណខ្មែរ បន្ទាប់ពីបានឃើញបែបនេះហើយធ្វើឲ្យហ្វេនៗរបស់តារាស្រីរូបនេះជាច្រើនបានពោលពាក្យសរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់នោះទេ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា ៖