កម្សាន្ដ៖ កាលពីថ្មីៗនេះលោក Suthep Seesai បានធ្វើការបង្ហាញមុខកូនស្រីដ៏ស្រស់ស្អាតមួយរូបរបស់ខ្លួនដែលមានឈ្មោះ Nong Fluke អាយុ២២ឆ្នាំនៅលើកញ្ចក់ទូរទស្សន៍នៃកម្មវិធីមួយ ដែលធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាមួយនឹងសម្រស់របស់កូនស្រីលោកយ៉ាងខ្លាំង។
នៅក្នុងកម្មវិធីពិធីករពីររូបបានសួរសំនួរទៅកាន់លោក Suthep ថា ចុះប្រសិនបើកូនស្រីរបស់លោកមានមុខមាត់ដូចរូបលោក តើនាងនឹងមានអារម្មណ៍យ៉ាងណានៅក្នុងការរស់នៅ? ប៉ុន្ដែសំនួរមួយនេះត្រូវបានមហាជននាំគ្នាសម្ដែងការមិនពេញចិត្ដយ៉ាងខ្លាំងចំពោះសំនួរដែលពិធីករនៃកម្មវិធីទូរទស្សន៍មួយនោះបានសួរ។
មិនតែប៉ុណ្ណោះគេក៏បានដឹងថាលោក Suthep មានប្រពន្ធដ៏ស្រស់ស្អាតវ័យក្មេងមួយរូបផងដែរឈ្មោះ Pop Thanatphon ដែលមកទល់បច្ចុប្បន្នលោកនិងភរិយាបានរួមរស់នៅជាមួយគ្នាអស់រយះពេល២៤ឆ្នាំមកហើយ ។
មុខមាត់របស់កូនស្រីរបស់លោក កាត់ទៅរកប្រពន្ធរបស់លោក ដែលជាហេតុធ្វើឲ្យនាងមានសម្រស់កាន់តែស្រស់ស្អាត ម្យ៉ាងវិញទៀតមនុស្សគ្រប់គ្នានឹកស្មានមិនដល់សោះឡើយថា តារាកំប្លែងរូបនេះមានកូនស្រីដ៏ស្រស់សោភាសោះឡើយ។
សម្រួលអត្ថបទដោយ៖ Qi an
ប្រភព៖ Kapook
.jpg?1637748120)
.jpg?1637748120)
.jpg?1637748119)
.jpg?1637748120)
.jpg?1637748120)
.jpg?1637748120)
.jpg?1637748120)
.jpg?1637748120)
.jpg?1637748121)
.jpg?1637748121)
.jpg?1637748121)