ភ្នំពេញ៖ ប្រិយមិត្កជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសធម៌យ៉ាងសកម្មក្នុងព្រះរាជាណាចក្រកម្ពុជា លោកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ប៉ុន្តែមួយរយៈក្រោយនេះ លោកស្រី បានជួបរឿងក្នុងគ្រួសាររហូតដល់ថ្នាក់ចង់លះលែងគ្នាជាមួយនឹងស្វាមី គឺ ឧកញ៉ា ហ៊ា រិទ្ធ។
យ៉ាងណាមិញ បន្ទាប់ពីលោកស្រី ទ្រី ដាណា បានប្រកាសថា នឹងលះលែងគ្នា ស្រាប់តែ ហ៊ា រិទ្ធ បានសម្រេចចិត្តបួសជាព្រះសង្ឃ បានចេញនូវវិដេអូមួយឃ្លីបសុំទោសទៅកាន់ប្រពន្ធរបស់ខ្លួន ហើយសូមឲ្យប្រពន្ធខ្លួនគឺអ្នកស្រី ទ្រី ដាណា ទៅដកពាក្យលែងលះគ្នាពីតុលាកា ព្រោះលោកបានដឹងកំហុស និងចង់វិលត្រឡប់ទៅមើលថែប្រពន្ធដូចដើមវិញ។
ទន្ទឹមនឹងនេះដែរ នៅមុននេះបន្តិច លោកស្រី ទ្រី ដាណា បានបង្ហោះសារថា សមាជិកថ្មីចូលទៀតហើយ ហេងហេង Ford Ranger XLT សេរីឆ្នាំ2022 ដាក់ឱ្យកប់ចឹងហ្មង តែមិនមែនទុកជិះខ្លួនឯងទេ ជារង្វាន់សម្រាប់បងប្អូនអតិថិជនអាហារបំប៉នសុខភាពសារាយសមុទ្រ NNP ចាំមើលអ្នកណា មានសំណាងបានរង្វាន់ធំនេះ ឆាប់ៗឡើង ឆាប់បានជិះដើរលេង ក្រៅពីឡាន មានម៉ូតូ ទូរសព្ទ iPhone 12 Pro Max និងរង្វាន់ជាច្រើនទៀត។ ចាំតាមដានស្អែក ម៉ោង៥ល្ងាចណា៕
.jpg?1637750430)
.jpg?1637750430)
.jpg?1637750430)
.jpg?1637750430)
.jpg?1637750430)
.jpg?1637750430)
.jpg?1637750431)
.jpg?1637750431)
.jpg?1637750431)
.jpg?1637750431)
.jpg?1637750431)
.jpg?1637750432)
.jpg?1637750432)
.jpg?1637750432)
.jpg?1637750432)
.jpg?1637750432)