កម្សាន្ត ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងរួចមកហើយថា ពេលនេះតារាចម្រៀងលោក កែវ វាសនា កំពុងតែរស់នៅជាមួយនិងភរិយាយ៉ាងមានសេចក្តីសុខ ក្រោយរៀបការសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយមានកូនចំនួន ២ នាក់ថែមទៀតផង ។
យ៉ាងណាមិញបើយើងងាកមកចាប់អារម្មណ៍ទៅលើសម្រស់របស់ភរិយាលោក កែវ វាសនា វិញឃើញថានាងពិតជាមានរូបសម្ផស្សស្រស់ស្អាតខ្លាំងណាស់ មិនចាញ់តារាសោះឡើយ សម្រស់នៅតែខ្ញង់ដដែលទោះបីមានកូន២ក៏ពិតមែន ពេលតែងខ្លួនម្តងៗក្មេងសូមខ្មាស់ ។
ទន្ទឹមនិងនេះដែរថ្មីៗនេះភរិយារបស់លោកកែវ វាសនា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី នាងបានបង្ហោះរូបថតថ្មីៗរបស់ខ្លួនប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម ដែលបង្ហាញទឹកមុខកាចនៅក្នុងឈុតក្រហម អមដោយបបូរមាត់ពណ៌ក្រហម រហូតធ្វើឲ្យហ្វេនៗលាន់មាត់សរសើរគ្រប់គ្នាតែម្តង លើសពីនេះទៅទៀតនោះមិនត្រឹមតែបង្ហោះរូបភាពទេអ្នកនាង ក៏បានភ្ជាប់មកជាមួយនិង Caption ដែលមានខ្លឹមសារយ៉ាងដូច្នេះផងដែរថា ៖
« ទឹកមុខហាក់ដូចកាច់ឆ្នាស់ តែចិត្តចូលចិត្តចែករំលែកជាមួយអ្នកដ៍ទៃ អត់រំលែកតែម្យ៉ាងទេគឺប្តី ចែកអ្វីចែកបានតែរឿងប្តីមួយចែកមិនបានម៉ង នៅផ្ទះក៍ប្តីខ្ញុំនៅក្រៅក៍ប្តីខ្ញុំ ទាន់ Keo Veasna» ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា ៖







