បើនិយាយពីអ្នកលក់ឡេ អ្នកនាង Love Riya ជឿថាប្រិយមិត្តពិតជាបានដឹងច្បាស់ជាមិនខានថាអ្នកនាង គឺជាអ្នកលក់ឡេម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតនិងមានប្រជាប្រិយភាពណាស់នៅក្នុងបណ្តាញសង្គមអនឡាញ ហើយជាពិសេសនោះថ្មីៗនេះឃើញថាអ្នកនាង ទទួលបានការចាប់អារម្មណ៍និងគាំទ្រជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផងដែរ ។
ជាក់ស្តែងនៅមុននេះបន្តិចអ្នកនាង Love Riya បានសាងភាពភ្ញាក់ផ្អើលទៅដល់ហ្វេនៗដ៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកខ្លាំងណាស់កក្រោយអ្នកនាងបានបង្ហោះរូបថតផ្អែមល្ហែមជាមួយនិងអនាគតស្វាមីរបស់ខ្លួនដែលជាមន្ត្រីនគរបាលដ៏ស្រស់សង្ហាមួយរូប មិនត្រឹមតែបង្ហោះរូបទេគឺអ្នកនាង Love Riya ថែមទាំងភ្ជាប់មកជាមួយនិង Caption ដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតផង ដោយអ្នកនាង បានរៀបរាប់យ៉ាងដូច្នេះថា ៖
«អគុណបងដែលចូលមកក្នុងជីវិតអូន ហើយអ្នកដែលថាដដែលៗនឹងមានមើលអត់ថាខ្ញុំមានក្តីសុខទេ??? នេះមិនមែនជាការសម្តែងទេគឺជាការស្រលាញ់ចេញពីបេះពួកខ្ញុំទាំងពីពិតប្រាកត់ជាចុងក្រោយ️បើមានខុសឆ្គងសូមពុកម៉ែបងប្អូកុំប្រកាន់អីណា » ៕ សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា ៖






