ហ្វេសប៊ុក ៖ នេះគឺជាតំណឹងដ៏គួរឲ្យសង្វេគចិត្តមួយបន្ទាប់ពីមានម្ចាស់ហ្វេសប៊ុកឈ្មោះថា Chhaya Neat គាត់បានធ្វើការជូនដំណឹងពីការ ស្លា ប់ បាត់បង់ជីវិតរបស់យុវតីម្នាក់ដែលរស់នៅក្នុងខេត្តតាកែវ ចំពោះការទទួលមរណភាពរបស់យុវតីរូបនេះបានធ្វើឲ្យក្រុមគ្រួសារនិងមិត្តភក្តិពិតជាមានការសោកស្តាយខ្លាំងណាស់ ។
យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកខាងលើនេះគាត់បានរៀបរាប់យ៉ាងដូច្នេះថា ៖ នារីវ័យ១៩ឆ្នាំម្នាក់ ក្រោយពីទទួលការវះកាត់បាក់ឆ្អឹងភ្លៅធ្វើឲ្យដាច់សរសៃឈាមហូរឈាមឥតឈប់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ហើយត្រូវបានបញ្ជូនបន្តមកមន្ទីរពេទ្យលោកសង្ឃនៅរាជធានីភ្នំពេញ ។ ប៉ុន្តែជាអកុសលក៏បានស្លា ប់ បាត់បង់ជីវិតតែម្ដង «ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ ប្រាប់ខ្ញុំថា នេះមិនមែនជាកំហុសរបស់ក្រុមគ្រូពេទ្យ នោះទេ» ។
ក្រោយឃើញបែបនេះមានមហាជនដែលលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅ Comment សម្តែងពីការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះការទទួលមរណភាពរបស់ប្អូនស្រីខាងលើនេះផងដែរ ៕ សូមទស្សនារូបភាពខាងក្រោម៖

