កម្សាន្ត ៖ ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីតារាសម្តែងស្រីម្នាក់ដែលមានឈ្មោះថា សេង សុខឃីម ដែលត្រូវបានគេស្គាល់ថាគាត់គឺជាមិត្តស្រីរបស់តារាចម្រៀងលោក ចឺម ក្រោយពេលអ្នកទាំងពីបានបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈរួចឃើញថាអ្នកទាំងពីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនផងដែរ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះមហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញអ្នកនាង សេង សុឃីម ធ្វើការ live Video រៀបរាប់ទាំងអារម្មណ៍ក្តៅក្នុងចិត្តយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងត្រូវបានជនអនាមិក ធ្វើការ Fake អាខោនហ្វេសប៊ុករបស់គាត់ រួចដើរខ្ជីលុយគេធ្វើឲ្យប៉ះពាល់ដល់រូបគាត់ដែលជាម្ចាស់អាខោនពិតប៉ុន្តែមិនបានដឹងរឿងអីទាល់តែសោះ។
យ៉ាងណាមិញអ្នកនាង សេង សុឃីម ក៏បានបន្ថែមទៀតថា ប្រសិនបើរអ្នកនាងបានឃើញអ្នកដែលបង្កើតអាខោនក្លែងក្លាយនេះ ច្បាស់ណាស់នាងប្រាកដជា ទះ កំ ភ្លៀ ង កណ្តាលមុខជនបោកប្រាស់ម្នាក់នោះតែម្តង...៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា ៖







