កម្សាន្ត ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីតារា Tik Tok ស្រីម្នាក់ដែលមានឈ្មោះថា សុខលីន ដែលបច្ចុប្បន្ននេះកំពុងតែទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គមនិងនៅក្នុងវិស័យសិល្បៈខាងផ្នែកសម្តែងផងដែរ ។
ជាក់ស្តែងថ្មីៗនេះមហាជនពិតជាបានមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងបន្ទាប់ពី សុខលីន ជាមួយនិងតារាចម្រៀងប្រុសលោក អៀង វុត្ថា ត្រូវបានកម្មពិធីមួយដែលមានឈ្មោះថា « អ្នកជិតខាង » នៅក្នុងពេលនោះដែរតារាចម្រៀងប្រុសលោក អៀង វុត្ថា បានធ្វើការសារភាពស្នេហ៍ចំៗទៅកាន់សុខលីន ធ្វើឲ្យតារាសម្តែងសុខលីន នៅពេលនោះមានអារម្មណ៍ថាជ្រួលច្របល់ខ្លាំងមែនទែន ។
ទន្ទឹមនិងនេះដែរក្រោយលោក អៀង វុត្ថា សារភាពត្រង់ៗបែបនេះហើយ ចំណែកសុខលីន បានត្រឹមពោលពាក្យថា «ដោយសារតែពីមុននាងធ្លាប់មានគ្រួសារម្តងរួចមកហើយប៉ុន្តែមិនជោគជ័យ ហើយឥឡូវនេះ នាងក៏មិនទាន់គិតគូរឿងយកអ្នកថ្មីមកស្អំបេដូងដែរ សុលីន បានបន្ថែមឲ្យដឹងទៀតថា នាងចង់គិតដែរតែខ្លាច គឺខ្លាចល្អបានតែដំបូង» ៕
ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖