កូរ៉េខាងជើង៖ ស្ទើរតែមិនគួរឲ្យជឿកាលពីសប្តាហ៍មុន វិទ្យុអាស៊ីសេរីបានរាយការណ៍ថា ជនជាតិកូរ៉េខាងជើងមួយរូបដែល បានធ្វើការរត់ពន្ធរឿង Squid Game ចូលប្រទេសកូរ៉េខាងជើងតាមរយៈ USB និង SD កាត ដោយអ្នករត់ពន្ធនៅក្នុងការនាំចូលរឿងប្រភេទនោះត្រូវបានចាប់ខ្លួន និងត្រូវបានកាត់ទោសប្រហារជីវិតដោយការបាញ់សម្លាប់។
ក្រៅពីនេះ និស្សិតមួយរូបនៅប្រទេសកូរ៉េខាងជើងដែលបានធ្វើការរត់ពន្ធនៅក្នុងការនាំចូលរឿងមួយនេះ
ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ដោយឡែកអ្នកទស្សនា 6 នាក់ផ្សេងទៀតនៃរឿង Squid Game បានទទួលការកាត់ទោសរយៈពេលប្រាំឆ្នាំ ដោយត្រូវបានបណ្ដេញចេញពីការងារ ដោយគណបក្សពលករកូរ៉េខាងជើង ដោយពួកគេទាំង៦នាក់នោះ ត្រូវបាននិរទេសខ្លួនជាកម្មករនៅក្នុងអណ្តូងរ៉ែមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងជើង៕
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ Sanook/AFR