សិង្ហបុរី៖នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបាននិយាយថា ខ្លួនកំពុងតែធ្វើការពន្លឿននៅក្នុងការតាមរកអ្នកជំងឺកូវីដប្រភេទ Omicron នឹងក្នុងអាកាសយានដា្ឋន Changi បន្ទាប់ពីរកឃើញមានអ្នកដំណើរផ្ទុកនូវជំងឺមួយនេះចំនួនពីរនាក់។
ការនាំយកនូវវីរុសកូវីដ១៩ ប្រភេទ"Omicron" ចូលប្រទេសសិង្ហបុរី ដោយអ្នកដំណើរដែលធ្វើដំណើរពីព្រលានយន្តហោះក្នុងទីក្រុង Johannesburg អាហ្រ្វិកខាងត្បូងឆ្ពោះទៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីដោយក្នុងនោះក៏មានអ្នកបម្រើការលើយន្តហោះរបស់ Singapore Airlines ក៏ត្រូវបានធ្វើការត្រួតពិនិត្យ នៅពេលដែលប៉ះពាល់អ្នកឆ្លងដោយផ្ទាល់ និងមនុស្ស២ នាក់ទៀតត្រូវបានឃុំខ្លួនដាច់ដោយឡែកដែលមានផ្ទុកនូវវីរុសប្រភេទនេះ ដោយអ្នកដំណើរ២នាក់នោះត្រូវបានរកឃើញនូវមេរោគប្រភេទនេះ មុននឹងផ្ទេរជើងហោះហើរពីព្រលាន Changgi ប្រទេសសិង្ហបុរីទៅប្រទេសអូស្ដ្រាលី ។
ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា អ្នកធ្វើដំណើរភាគច្រើននៅតែស្ថិតក្នុងតំបន់ផ្លាស់ប្តូរជើងហោះហើរនៅអាកាសយានដ្ឋាន Changgi ជាមួយនឹងអ្នកដំណើរ 7 នាក់ដែលបានប្ដូរជើងហោះហើរនិងមនុស្ស 6 នាក់ត្រូវបានបញ្ជាឱ្យស្នាក់នៅផ្ទះរយៈពេល 10 ថ្ងៃ។
ខណៈពេលដែលទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកដំណើរទាំង៧នាក់ដែលផ្លាស់ប្ដូរចូលទៅក្នុងជើងហោះហើរដែលមានផ្ទុកឆ្លងមេរោគមួយនោះត្រូវបានដាក់ឱ្យនៅដាច់ពីគេក្នុងប្រទេសសិង្ហបុរី។ សិង្ហបុរី គឺជាប្រទេសដំបូងគេបង្អស់ក្នុងបណ្ដាប្រទេសអាស៊ាននិងអាស៊ីដែលរកឃើញមេរោគប្រភេទនេះ។
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ komchadluek