ប្រិយមិត្តជាច្រើនប្រាកដជាតាមដានរឿងនេះរួចមកហើយ កាលពីព្រឹកមិញនេះ បុរសម្នាក់គាត់បានបង្ហោះរៀបរាប់ពីរឿងគ្រួសាររបស់គាត់ ដែលបានមានការបែកបាក់គ្នាទំនងជាដោយសារតែមានជនទី៣ ចូលមកជ្រៀតជ្រែត នេះបើយោងតាមការបង្ហោះរបស់គាត់បានរៀបរាប់ថា ៖ « ហេតុអីអូនបំភ្លេចគ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ
ហេតុអីពេលនេះអូនក្បត់បង អូនចោលបង អូនចោលទាំងអនុស្សាវរី រយៈពេលជិត5ឆ្នាំកន្លងមកនេះ យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាងដែលអូនចង់បាន តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកំសត់ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។ ម៉ាក់ប៉ាបងប្អូនដឹងលឺទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។
ជនទី3អើយ អ្នកសាហាវខ្លាំងណាស់ ឈានជើងចូលមកបំបែកគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្តូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេង»
ក្រោយពីបានផ្អើលអស់អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានបែកធ្លាយជនទី៣ ឫក៏ហៅថាជាប្រុសថ្មី ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែបុរសម្នាក់នេះ គឺជាគ្រូជោគជ័យដែលគេផ្អើលចាប់ថ្ងៃមុននេះសោះ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ CNews Live៕
.jpg?1638374512)
.jpg?1638374509)
.jpg?1638374510)
.jpg?1638374510)
.jpg?1638374512)
.jpg?1638374510)
.jpg?1638374510)
.jpg?1638374510)
.jpg?1638374510)
.jpg?1638374510)
.jpg?1638374511)
.jpg?1638374511)
.jpg?1638374513)
.jpg?1638374512)
.jpg?1638374512)