ហ្វេសប៊ុក ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា នៅកាលពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២១ កន្លងទៅ ទៅនេះមានម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Richard Hann បានរៀបរាប់ថា ៖ « ហេតុអីអូនបំភ្លេចគ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ
ហេតុអីពេលនេះអូនក្បត់បង អូនចោលបង អូនចោលទាំងអនុស្សាវរី រយៈពេលជិត5ឆ្នាំកន្លងមកនេះ យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាងដែលអូនចង់បាន តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកំសត់ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។ ម៉ាក់ប៉ាបងប្អូនដឹងលឺទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។
ជនទី3អើយ អ្នកសាហាវខ្លាំងណាស់ ឈានជើងចូលមកបំបែកគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្តូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេង» ។
យ៉ាងណាមិញក្រោយពេលអតីគូស្នេហ៍របស់ខ្លួនបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបែបនេះហើយ ឃើញថាខាងស្រី ក៏បានចេញមកធ្វើការ Live វិដេអូបកស្រាយ ដោយអ្នកនាង បានរៀបរាប់ដូច្នេះថា ៖ តាមពិតមិនមែន អញ្ចឹងទេ យើងបែកគ្នា
តាំងពី ៦ ខែមុនមកម្លេះ តែដោយសារគាត់នៅតែអង្វរខ្ញុំឲ្យ ខ្ញុំរស់នៅជាមួយគាត់ ចឹងក៏ខ្ញុំនៅជាមួយគាត់ទៅ អញ្ចឹងទៅ មិនមែនថាខ្ញុំកុហកគាត់ ក្បត់គាត់ទេ និយាយរួមទៅ ខ្ញុំមកនិយាយនេះ ទី១ ខ្ញុំចង់ការពារកិត្តិយស មនុស្សដែលខ្ញុំស្រឡាញ់ ក្រោយព្រោះអី
គាត់ អត់មានបានដឹងអីទេ គាត់ស្គាល់ខ្ញុំ គឺខ្ញុំបានប្រាប់គាត់ថា ខ្ញុំអត់មានអ្នកណាទេ ទាំងដែលការពិតខ្ញុំអត់មានអ្នកណាមែន ហើយចំពោះមិត្តប្រុសចាស់របស់ខ្ញុំ ដូចខ្ញុំនិយាយ អញ្ចឹងគឺខ្ញុំអាណិត ខ្ញុំព្យាយាមឲ្យគាត់ត្រជាក់ម្តងបន្តិចៗ ព្រោះអីបើសិនជាយើងកាត់ផ្តាច់ភ្លាមៗ គាត់និងឈឺចាប់... ៕
សូមទស្សនាវិដេអូរនៅ ខាងក្រោម៖