ភ្នំពេញ៖ មកដល់ពេលនេះរឿងស្នេហាត្រីកោណ រវាងបុរសម្នាក់ដែលស្រែកទ្រហូរយំ មិនអស់ចិត្ត ក្រោយស្រលាញ់គ្នា៥ឆ្នាំ ដាច់ចិត្តចាកចេញទៅ ទាំងមិនអាល័យអ្វីសោះ ហើយក៏បានប្រទះឃើញថា សង្សាររបស់ខ្លួនដែលបានចាកចេញនោះ បានទៅមានអ្នកថ្មី ដែលមនុស្សគ្រប់គ្នាហៅឈ្មោះថា ជាគ្រូជោគជ័យ រឿងទាំងនេះកំពុងតែអង្រួនបេះដូងមហាជន ហើយក៏មានអ្នកខ្លះពេញចិត្ត និងការចាកចេញបែបនេះ អ្នកខ្លះក៏មិនពេញចិត្តដែរ។
យ៉ាងណាមិញ នារីជាសង្សារថ្មីជាមួយបុរសជោគជ័យបានព្យាយាមបកស្រាយនូវសំណេរជាច្រើន មិនតែប៉ុណ្នោះក៏បានបង្ហោះវីដេអូនិយាយពីការបែកបាក់គ្នាដែរ តាមពិតមិនមែន អញ្ចឹងទេ យើងបែកគ្នាតាំងពី ៦ ខែមុនមកម្លេះ តែដោយសារគាត់នៅតែអង្វរខ្ញុំឲ្យ ខ្ញុំរស់នៅជាមួយគាត់ ចឹងក៏ខ្ញុំនៅជាមួយគាត់ទៅ អញ្ចឹងទៅ មិនមែនថាខ្ញុំកុហកគាត់ ក្បត់គាត់ទេ និយាយរួមទៅ ខ្ញុំមកនិយាយនេះ ទី១ ខ្ញុំចង់ការពារកិត្តិយស មនុស្សដែលខ្ញុំស្រឡាញ់ ក្រោយព្រោះអី
គាត់ អត់មានបានដឹងអីទេ គាត់ស្គាល់ខ្ញុំ គឺខ្ញុំបានប្រាប់គាត់ថា ខ្ញុំអត់មានអ្នកណាទេ ទាំងដែលការពិតខ្ញុំអត់មានអ្នកណាមែន ហើយចំពោះមិត្តប្រុសចាស់របស់ខ្ញុំ ដូចខ្ញុំនិយាយ អញ្ចឹងគឺខ្ញុំអាណិត ខ្ញុំព្យាយាមឲ្យគាត់ត្រជាក់ម្តងបន្តិចៗ ព្រោះអីបើសិនជាយើងកាត់ផ្តាច់ភ្លាមៗ គាត់និងឈឺចាប់។
ទន្ទឹងនឹងនេះដែរ ក្រោយមានរឿងក្តីក្តាំងជាច្រើន ស្រាប់តែសាមីខ្លួននារីខាងលើបានបកស្រាយបន្ថែមទៀតថា ជូនចំពោះ អតិថជនជាទីស្រលាញ់ អោយអូនសុំទោស អ្វីដែរអូនខូចចិត្តបំផុតពេលនេះ គឺភ្ញៀវដែរធ្លាប់គាំទ្រ ស្រលាញ់អូន មេីលអូនឡាយរាប់ឆ្នាំ ដឹងថាចរឹកអូនបែបណាហេីយ តែនៅយល់ច្រលំ គិតមិនល្អមកលេីអូនទៀត អូនពិតជាឈឺចាប់ណាស់ អ្នកដទៃអូនមិនដែរខ្វល់ទេ តែសំខាន់ ហេតុអីភ្ញៀវអូន មិនយល់ពីអូន ?មិនមែនអូនខ្លាច ថ្ងៃក្រោយរកសុីលែងបានទេ បងដឹងស្រាប់ហេីយ
កន្លងមកអូនរកសុីស្មោះត្រង់នឹងបងបែបណា គ្រប់ជំហ៊ានសុតតែគិតពីបង មិនដែរមានចិត្តចង់គេងចំនេញពីបងឡេីយ ចង់ត្រឹមតែឃេីញភ្ញៀវអូនពេញចិត្ត ។តាំងពីចាប់ផ្តេីមមក អូនមិនដែរយកលុយសំខាន់ទេ ហេីយអូនក៏មិនមែនជាអ្នកជោគជយ័អីដែរ គ្រប់យ៉ាងគឺអូនខំតស៊ូមកដោយខ្លួនឯងអោយអូនសុំទោសបេីអូននិយាយខុសឆ្គងកន្លែងណាដែរធ្វេីអោយបងមិនពេញចិត្ត ព្រោះដឹងស្រាប់ហេីយអូនមិនចេះរៀបពាក្យនិយាយអីទេ សុំត្រឹមតែភ្ញៀវអូន មនុស្សដែរស្រលាញ់អូនជឿរជាក់លេីអូន ផ្តល់កំលាំងចិត្តអោយអូន អ្វីក៏អូនមិនខ្លាចដែរ ទោះជាគេខំលាបពណ៍អូនយ៉ាងណាក៏ដោយ ។
បងមិនមែននៅក្នុងជីវិតអូនបងមិនដឹងទេថាការពិតយ៉ាងណា បងដឹង បងឃេីញតែអ្វីដែរគេចង់អោយឃេីញប៉ុន្នោះ៕