ដូចដែលប្រិមយិត្តបានជ្រាបហើយថានៅ លើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមានបុរសម្នាក់បានប្រកាសចែកលុយ ដល់ប្រជាពលរដ្ឋម្នាក់ ១០០ ដុល្លារ ដោយគ្រាន់តែបងប្អូនចូលទៅ ទម្លាក់លេខទូរស័ព្ទនៅ ក្នុងការ Live របស់គេគឺបានហើយ ។
យ៉ាងណាមិញក្រោយពេលឃើញបុរសម្នាក់នេះប្រកាសចែកលុយ Free Free បែបនេះហើយស្រាប់តែតារាកំប្លែងនាយ ពែក មី បានចេញមកធ្វើការបកស្រាយពន្យល់បងប្អូនប្រជាពលរដ្ឋថាដូច្នេះថា ៖« លុយដែលបុរសម្នាក់នេះចែក គឺជាលុយខ្មោចទេ មិនមែនជាលុយពិតនោះទេ ហើយ ពែក មី ផ្តាំថាកុំឱ្យចាញ់បោក បុរសខាងលើនោះទៀត ដែលរឿងចែកលុយបែបនេះគឺមិនអាចកើតឡើងរួចឡើយ ដោយសារតែលុយមិនអាចរកមកបានស្រួល ដោយមិនមានការខិតខំប្រឹងប្រែងនោះឡើយ»។
ជាចុងក្រោយលោក ពែក មី បានចោទសួរទៅ កាន់បុរសម្នាក់នេះថាតើធ្វើបែបនេះតើមានគោលបំណងអ្វីឲ្យពិតប្រាកដ ដើម្បីទទួលបានអ្នក Like ផេក ឬក្នុងគោលបំណងអ្វីឲ្យពិតប្រាកដ លោក ពែក មី ថាលោកពិតជាមិនយល់នោះទេចំពោះរឿងចែកលុយនេះ ៕
ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ ៖