ហ្វេសប៊ុក ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់បែកធ្លាយវិដេអូជម្លោះមួយរវាងម្ចាស់រថយ្ត ២ គ្រឿង គឺដើមហេតុដំបូងកើតឡើងដោយសារតែម្ចាស់រថយន្តម៉ាក 330 ស្លាកលេខភ្នំពេញ 2BG1171 ជិះចូលគំនូសគេ រួចថែមទាំងបានចុះមកប្រើ ហិ ង្សា ដាក់ម្ចាស់រថយន្តដែលជិះត្រូវគំនូសថែមទៀតផង។
យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ Vuthy Eav បានដែលត្រូវជាជងរងគ្រោះបានបង្ហោះវិដេអូស្តែងនៅ ក្នុងពេលមានជម្លោះ រួចថែមទាំងបានភ្ជាប់មកជាមួយនិងសំណេរដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ «បងប្អូនជួយពិចារណាឡាន 330 ស្លាកលេខភ្នំពេញ 2BG1171ជិះចូលគំនូសរ វៃ ខ្ញុំទៀត» ។
ទន្ទឹមិងនេះដែរក្រោយឃើញមានរឿងរ៉ាវបែបនេះហើយ ធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះឬកពាររបស់ម្ចាស់រថយន្ត 330 ស្លាកលេខភ្នំពេញ 2BG1171 ដែលខ្លួនខុសហើយមិនព្រមទទួលកំហុសនោះទេ ហើយថែមទាំងបង្កបញ្ហាដល់ជនរងគ្រោះទៀត ៕