ហ្វេសប៊ុក ៖ យោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ នៅមុននេះបន្តិចបានរៀបរាប់ថា ៖ នៅព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបំភ្លឺតាមសារតេឡេក្រាមប្រាប់ខ្ញុំថា ឯកឧត្តមមិនដែលស្គាល់ឈ្មោះ ប៊ុន ផាក គ្រូជោគជ័យនោះទេ ។
ការសាកសួរបំភ្លឺបានកេីតមានឡេីងដោយសារតែបុគ្គលឈ្មោះ ប៊ុន ផាក បានអះអាងថា គាត់ស្គាល់សុទ្ធតែថ្នាក់លេីនៅ សាលាក្រុង ក្រសួងមហាផ្ទៃ យុត្តិធម៌ និង ពន្ធនាគារ ដែលការអួតក្អេងក្អាងនេះគឺដេីម្បី គំរាមដល់ក្មួយប្រុសម្នាក់ឈ្មោះ ជា ច័ន្ទតុលា ។
សូមរំលឹកផងដែរថា នៅ កាលពីព្រឹកថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១ ប៊ុនផាក ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយមានការដាក់បណ្តឹងពីសំណាក់បុគ្គលឈ្មោះ ជា ចាន់តុលា ពីបទដែលលោក ប៊ុន ផាក តាំងខ្លួនជាមេធាវី រារាំង និងញុះញង់ឱ្យឈ្មោះ ស៊ាន ធាវី និងបុគ្គលិករបស់ហាងឈ្មោះ V SHOP CAMBODIA យកសំលៀកបំពាក់ក្នុងហាង ទូដែក វេរប្រាក់ ចេញពីគណនីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះរបស់លោកជាចាន់តុលានិងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ។
សូមបញ្ជាក់ផងដែរថា នៅ ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ដដែលលោក ប៊ុនផាក ( Bun Park )និងបងប្រុសបង្កើតរបស់ កញ្ញា ស៊ាន ធារី ថៅ កែហាង វីសប ត្រូវបានតុលាការសម្រេច ដោះលែងឱ្យនៅ ក្រៅ ឃុំ ជាបណ្តោះអាសន្ន ៕