រាជធានីភ្នំពេញ ៖ យុវតីម្នាក់ ខឹងចិត្តប្រច័ណ្ឌ ដោយគិតថាសង្សាររបស់ខ្លួនមានស្រីថ្មី បានផឹកស្រវឹង រួចមកព្យាយាមលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លើស្ពានជ្រោយចង្វារចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមការរៀបរាប់ពីយុវតីខាងលើ ក៏ដូចជាមិត្តភក្តិរបស់គាត់ បានរៀបរាប់ថា មុនពេលកើតហេតុ យុវតីរូបនេះ បានឈ្លោះប្រកែកជាមួយនឹងសង្សារ ដោយខឹងថា សង្សាររបស់ខ្លួនមានអ្នកថ្មី ទើបបបួលមិត្តភក្តិជិះម៉ូតូមកផឹកស្រាក្រឡុកនៅម្តុំផ្លូវទៅអូតែលសុខា លុះផឹកស្រវឹង ក៏តេទូរសព្ទទៅសង្សារ ព្រោះនឹកពេក តែពេលតេទៅសង្សារមិនទទួល ទើបខ្លួនអន់ចិត្ត ខូចចិត្តខ្លាំង ក៏
ឡើងមកលើស្ពានជ្រោយចង្វារ ដើម្បីលោតទឹកសម្លាប់ខ្លួន តែសំណាងណាស់ ត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ មកជួយឃាត់ទាន់ រហូតដឹងដល់យុវជនជាសង្សារនោះ មកលួងលោម ទើបព្រមត្រឡប់ទៅផ្ទះវិញ ៕ សូមទស្សនាវីដេអូខាងក្រោម៖