ថៃ៖ នៅថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2021 នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ទុកក្នុងរយៈពេល 7 ថ្ងៃខាងមុខ (ថ្ងៃទី 5 ខែធ្នូ ដល់ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2021) ដែលបង្ហាញថា ចាប់ពីថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2021 តំបន់សម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់ខ្លាំងពីប្រទេសចិន និងគ្របដណ្តប់លើប្រទេសថៃ ដែលជាហេតុធ្វើឲ្យប្រទេសថៃមានការចុះត្រចាក់ខ្លាំងខុសពីធម្មតា លាយឡំជាមួយខ្យល់ផងដែរ។
ចាប់ពីថ្ងៃទី៦-១១ ខែធ្នូ ឆ្នាំ២០២១ តំបន់សម្ពាធខ្ពស់ ឬម៉ាសខ្យល់ត្រជាក់ដែលគ្របដណ្ដប់លើប្រទេសថៃ មានកម្រិតមធ្យមប៉ុន្ដែសីតុណ្ហភាពអាចធ្លាក់ដល់១-២អង្សាសេ ជាមួយនឹងអ័ព្ទនៅពេលព្រឹក ដែលជាហេតុធ្វើឲ្យអាកាសធាតុកាន់តែត្រជាក់ទៅៗ។
សម្រាប់ភាគខាងជើងនៃប្រទេសថៃ អាកាសធាតុមានការត្រជាក់ទៅៗ ជាមួយនឹងអ័ព្ទពេលព្រឹក។ ចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២១ សីតុណ្ហភាពអប្បបរមា មានពី១២-១៩អង្សាសេ សីតុណ្ហភាពអតិបរមា មានពី២៦-៣១អង្សាសេ។ ដោយនៅតំបន់មួយចំនួន សីតុណ្ហភាពអប្បបរមាចាប់ពី 3-12 អង្សាសេ។ក្នុងអំឡុងពេលថ្ងៃទី 9-11 ខែធ្នូ ឆ្នាំ 2021 សីតុណ្ហភាពអប្បបរមា 14-21 អង្សាសេ សីតុណ្ហភាពអតិបរមា 29-33 អង្សាសេ។ ដោយឡែកនៅតំបន់លើកំពូលភ្នំ សីតុណ្ហភាពអប្បបរមា មានពី 6-14°C ។
សម្រាប់ភាគឦសាននៃប្រទេសថៃ អាកាសធាតុមានការត្រជាក់ទៅៗ ជាមួយនឹងអ័ព្ទពេលព្រឹក។ ចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២១ សីតុណ្ហភាពអប្បបរមា មានពី១០-១៧អង្សាសេ សីតុណ្ហភាពអតិបរមា មានពី២៦-៣០អង្សារ សីតុណ្ហភាពអប្បបរមា មានពី ៦-១៣អង្សាសេ។ ក្នុងអំឡុងថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២១ សីតុណ្ហភាពអប្បរមា ១២-១៨អង្សាសេសីតុណ្ហភាពអតិបរមា មានពី២៩-៣២អង្សាសេ។ សីតុណ្ហភាពលើកំពូលភ្នំមានការប្រែប្រួលពីត្រជាក់ដល់ត្រជាក់ខ្លាំង សីតុណ្ហភាពអប្បបរមា មានពី ៧-១៥ អង្សាសេ។
ចំណែកចំណុចកណ្ដាលនៃប្រទេសថៃ អាកាសធាតុមានការត្រជាក់ទៅៗជាមួយនឹងអ័ព្ទពេលព្រឹក។ ក្នុងអំឡុងពេលថ្ងៃទី 06-8 ខែធ្នូ ឆ្នាំ 2021 សីតុណ្ហភាពអប្បបរមា 15-22 អង្សារសេ សីតុណ្ហភាពអតិបរមា 27-31 អង្សារសេ។ ក្នុងអំឡុងពេលថ្ងៃទី 9-11 ខែធ្នូ ឆ្នាំ 2021 សីតុណ្ហភាពអប្បបរមាមាន 18-23 អង្សារសេ។ សីតុណ្ហាភាពអតិបរមា 29-33 អង្សារសេ។
សម្រាប់តំបន់ភាគខាងកើតនៃប្រទេសថៃ ចាប់ពីថ្ងៃទី៦-១១ ខែធ្នូ ឆ្នាំ២០២១ អាកាសធាតុមានការត្រជាក់ជាមួយអ័ព្ទពេលព្រឹក ដោយ សីតុណ្ហភាពអប្បបរមា មានពី ១៨-២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៦-៣៣ អង្សាសេ។
សម្រាប់តំបន់ភាគខាងត្បូង (ឆ្នេរខាងកើត)អាចនឹងកើតមានឡើងនូវព្យុះផ្គររន្ទះ20-30% នៅផ្នែកខាងក្រោមនៃតំបន់ ជាមួយនឹងសីតុណ្ហភាពអប្បបរមា មានចាប់ពី ១៩-២៥ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៧-៣២ អង្សាសេ ដោយកម្ពស់រលកទឹកសមុទ្រមានកម្ពស់ពី ១-២ម៉ែត្រ។
សម្រាប់ភាគខាងត្បូង (ឆ្នេរខាងលិច) ភ្លៀងធ្លាក់ 20-30% នៅផ្នែកខាងក្រោម ពេញមួយរយៈពេល សីតុណ្ហភាពទាបបំផុត 21-26 អង្សាសេ សីតុណ្ហភាពខ្ពស់បំផុត 30-33 អង្សាសេ រលកកម្ពស់ទឹកភ្លៀងខ្ពស់ប្រហែល 1 ម៉ែត្រ និងកម្ពស់រលកទឹកសមុទ្រពី 1-2 ម៉ែត្រ។
សម្រាប់ទីក្រុងបាងកក និងតំបន់ជុំវិញ ចាប់ពីថ្ងៃទី៦-១១ ខែធ្នូ ឆ្នាំ២០២១ អាកាសធាតុត្រជាក់នៅពេលព្រឹក។ សីតុណ្ហភាពអប្បបរមា មានពី ១៩-២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៧-៣៣ អង្សាសេ៕
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ meteorological department