ភ្នំពេញ៖ តារាកំប្លែងដ៏ល្បីឈ្មោះ នាយ តាក់ស៊ី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាបងប្អូនគ្រប់ទិសទី ដោយសារតែភាពកំប្លុកកំប្លែង របស់លោក ធ្វើឲ្យអ្នកទស្សនា ផ្ទុះសំណើច សើចសប្បាយ បំភ្លេចទុក្ខកង្វល់ ក្នុងពេលបានទស្សនា កំប្លែងរបស់លោក។
បន្ទាប់ពីបានចែកផ្លូវជាមួយនិងអតីតភរិយា អស់មួយរយៈពេលមក ពេលនេះ តារាកំប្លែងរូបនេះ បានរកឃើញម្ចាស់ស្អំបេះដូងរបស់លោកហើយ ។ នៅក្នុងកិច្ចសំភាសន៍របស់នាយ តាក់ស៊ី ជាមួយតារាញូស៍ បែបនេះថា៖
ខ្ញុំទើបតែស្គាល់គ្នាតាមទូរស័ព្ទបានមួយរយៈទេ គាត់នៅសៀមរាប ខ្ញុំ ក៏បានស្គាល់គាត់នៅពេលដែលគាត់បានមកមើលថែជំងឺឲ្យខ្ញុំ ចំពោះរឿងរៀបការ ខ្ញុំពុំទាន់គិតទេ ព្រោះខ្ញុំចង់រកស៊ីឲ្យមានបាន ខណៈដែលលោក និងគូស្នេហ៍ថ្មីចាប់ផ្តើមឡើងពីសាជាថ្មីពីចំណុចសូន្យ។
ទន្ទឹងនឹងនេះដែរ យោងតាមគណនីហ្វេសប៊ុករបស់នាយ តាក់ស៊ី បានសរសេររៀបរាប់ថា ខ្ញុំបាទនាយតាក់សុីសូមអគុណដល់បងប្អូនដែលរស់នៅ សហរដ្ធអាមេរេច USA បានជួយឧបត្ថម្ភ ថវិការដល់ខ្ញុំបាទសរុបចំនួន 1250$ តាមរយ: លោកគ្រូ ព្រំម៉ាញ ឥឡូវខ្ញុំបានទទួលគ្រប់ចំនួនហើយ ខ្ញុំបាទសូមជូនពរបងប្អូនទាំងអស់ដែលបានឧបត្ថម្ភថវិការដល់រូបខ្ញុំ សូមជួបតែសំណាងល្អ សុខភាពល្អ ជោគជយ័គ្រប់ភារកិច្ច សុខសប្បាយទាំងក្រុមគ្រួរសា សូមជួប ពរទាំងបួនប្រការ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាឃ្លាតឡើយសូមអគុណ៕ សូមទស្សនាវីដេអូខាងក្រោម៖