កម្សាន្ត ៖ ជឿជាបងប្អូនពិតជាបានស្គាល់រួចមកហើយពីតារាសម្តែងក៏ដូចជាតារាម្រៀង នេន ទុំ ដែលលោកគឺជាតារាជើងចាស់មួយរូបដែល ដែលចូលចិត្តច្រៀងបទសម័យថ្មីលាយឡំនឹង សម័យបុរាណ ដែលធ្វើឲ្យទស្សនិកជនមិនថាចាស់មិនថាក្មេងៗ គឺសុទ្ធតែចូលចិត្តស្តាប់បទចម្រៀងរបស់តារាចម្រៀងមួយរូបនេះជាខ្លាំង ។
យ៉ាងណាមិញថ្មីៗនេះ នេន ទុំ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជនខ្មែរ ដោយសារតែតារាចម្រៀងប្រុសរូបនេះបាន ផលិតខោខាវប៊យដែលមានអក្សរខ្មែរ និងមានរូបទង់ជាតិខ្មែរផងដែរនៅ លើខោដែលតារាចម្រៀងរូបនេះបានផលិត លើសពីនេះទៅ ទៀតលោក នេន ទុំ ក៏បានភ្ជាប់មកជាមួយនិងសំណេរមួយឃ្លាដែលមានខ្លឹមសារដូច្នេះផងដែរថា ៖ ខោខោវប៊យមានអក្សរខ្មែរ??យេីងធ្វេីបានហេីយ គុណភាពខ្ពស់ ថ្លៃថ្នូរ ស្តង់ដាអន្តរជាតិសុំសម្លេងគាំទ្រ១បានទេ» ។
ក្រោយឃើញតារាចម្រៀង នេន ទុំ ធ្វើបែបនេះមានមហាជនខ្មែរជាច្រើនបានសម្តែងការកោតសរសើរទៅ ដល់តារាចម្រៀង នេន ទុំ យ៉ាងខ្លាំងដែលបានផលិតខោខាវប៊យដែលជាផលិតផលរបស់ខ្មែរនិងមានប្រើជាអក្សរខ្មែរនៅ លើម៉ាកប្រ៊េនរបស់ខោនោះផងដែរ ៕ សូមទស្សនារូបភាពខាងក្រោម៖