ហ្វេសប៊ុក ៖ ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាឧកញ៉ាវ័យក្មេងមួយរូបដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានមហាជនខ្មែរចាត់ទុកលោកថាជាឧកញ៉ា ចិត្តធម៍ម្នាក់ដែលតែងតែជួយរាល់ការងារសង្គមមិនដែលបាត់មុខម្តងណាឡើយ ។
យ៉ាងណាមិញថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបន្ទាប់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះនូវសំណេរដ៏មានន័យមួយដែលរៀបរាប់ពីភរិយារបស់លោកផ្ទាល់តែម្តង ហើយសំណេរដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះនោះមានខ្លឹមសារដូច្នេះថា ៖« មានឧត្តមភរិយាបេះដូងមនុស្សធម៌ដ៏ធំទូលាយ ទោះមានឬក្រក៏សំណាងក្នុងជីវិតខ្ញុំដែរ មិនដែលខ្វល់ពីទ្រព្យក្នុងការបរិច្ចាគក្នុងសង្គម ដំណើរជីវិតគ្រួសារខ្ញុំមានថ្ងៃនេះជាការរួមចំណែកយ៉ាងធំរបស់គាត់ »។
ជាមួយគ្នានេះដែរក្រោយឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះសំណេរបែបនេះហើយឃើញថាមានហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ ធ្វើការ Comment ព្រៀងថា ប្រពន្ធសម្រស់ស្អាតអាចរកបានច្រើនណាស់ប៉ុន្តែប្រពន្ធដែលមានចិត្តស្មោះនិងភាពទៀងត្រង់ព្រមទាំងចិត្តល្អទៀតនោះ ពិតជាមិនងាយនឹងរកបានឡើយ , បងទាំងពីនៅក្មេងតែក្ដីស្រលាញ់.ក្ដីមេត្តា.ធំធេងណាស់.សំរាប់បងប្អូនក្នុងប្រទេស , ស្រលាញ់បងស្រីណាស់ គាត់មេីលទៅសាមញ្ញ មិនចេះពាក់មាសពេជ្រជ្រែកខ្លួនបង្អួតគេ ទោះគាត់ជាជំទាវ មានលុយចាយមិនអស់ ....៕