ក្រុមហ៊ុនស្រាបៀរ ខេមប្រ៊ូវ រកឃើញអតិថិជនមានសំណាងឈ្នះរង្វាន់ដ៏ធំអស្ចារ្យ ពីស្រាបៀរ ប៊្លែកផេនធ័រអតិថិជនមានសំណាង 2 រូប ដែលបានឈ្នះរង្វាន់ដ៏ធំអស្ចារ្យពីកម្មវិធីគាស់ក្រវិលកំប៉ុងស្រាបៀរ ប្ល៊ែកផេនធ័រ ឥឡូវនេះពួកគាត់កំពុងធ្វើដំណើរជុំវិញប្រទេសកម្ពុជា ដោយរថយន្ត Mazda BT-50 ស៊េរីថ្មី ដែលជារង្វាន់ធំពី ប្ល៊ែកផេនធ័រ ។ ចាប់តាំងពីដំណើរការកម្មវិធី ក្នុងខែមេសា ឆ្នាំ2020 មក ក្រុមហ៊ុន ខេមប្រ៊ូវ បានរកឃើញអតិថិជនមានសំណាងរាប់ពាន់នាក់ ដែលបានឈ្នះរង្វាន់ដូចជា លុយសុទ្ធ ទូរស័ព្ទ iPhone 11 Pro ម៉ូតូហុងដាឌ្រីម ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុនបានរកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Mazda BT-50 ស៊េរីឆ្នាំ២០២១។
ស្រាបៀរ ប្ល៊ែកផេនធ័រ ដែលជាពាណិជ្ជសញ្ញាផលិតផលរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ខេមប៊្រូវ មានមោទកភាព ប្រកាសអ្នកឈ្នះរង្វាន់ធំ រថយន្ត Mazda BT-50 ស៊េរីឆ្នាំ 2021 ចំនួនពីររង្វាន់។ អ្នកឈ្នះទី 1 គឺលោក ឌុច ប៉ាក អាយុ 58 ឆ្នាំ ជាកសិករ និងជាអ្នកលក់សម្លៀកបំពាក់ រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អ្នកឈ្នះទី 2 គឺលោក អ៊ួន ហ៊ុន មានមុខរបរជាអ្នករត់ម៉ូតូឌុប នៅភូមិរំចេក5 សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ គាត់យំរំភើបជាច្រើនដងពេលផ្តល់កិច្ចសម្ភាសន៍ ហើយគាត់បានបញ្ជាក់ថា នឹងបើករថយន្តដ៏ទំនើបពី ប្ល៊ែកផេនធ័រ ជុំវិញខេត្តបាត់ដំបង និងធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារទៅខេត្តសៀមរាប។ រង្វាន់នេះ ហាក់ដូចជាការតបស្នងចំពោះការនិយមគាំទ្រដ៏ស្ម័គ្រស្មោះរបស់លោក អ៊ួន ហ៊ុន ចំពោះស្រាបៀរស្តោតនាពេលកន្លងមក ហើយក៏ហាក់ដូចជារង្វាន់លើកទឹកចិត្តសម្រាប់ការបន្តគាំទ្ររបស់គាត់ចំពោះស្រាបៀរ ប្ល៊ែកផេនធ័រ ផងដែរ ។
លោក អែម យុទ្ធូ ប្រធានគ្រប់គ្រងស្តីទីផ្នែកពាណិជ្ជសញ្ញាស្រាបៀរ របស់ក្រុមហ៊ុន ខេមប៊្រូវ បានមានប្រសាសន៍ថា «អ្នកអាចពិបាកស្រមៃថា ពួកគាត់ភ្ញាក់ផ្អើល និងរំភើបខ្លាំងប៉ុណ្ណា ពោលគឺសុបិន្តក្នុងសុបិន្ត ពេលដឹងថាឈ្នះរង្វាន់ធំបែបនេះ! ក្រុមហ៊ុនក៏មានក្តីអបអរសាទរ និងសោមនស្សរីករាយ ដែលបានប្រគល់រថយន្តជារង្វាន់ធំជូនដល់អតិថិជនដែលតែងតែនិយមគាំទ្រ ស្រាបៀរ ប្ល៊ែកផេនធ័រ» ។
ស្រាបៀរ ប៊្លែកផេនធ័រ មិនត្រឹមតែជាជម្រើសស្រាបៀរទឹកខ្មៅដ៏ល្អសម្រាប់ជាកាដូលើកទឹកចិត្តផ្តល់ភាពស្រស់ស្រាយ បន្ទាប់ពីបំពេញការងារនឿយហត់ពេញមួយថ្ងៃប៉ុណ្ណោះទេ តែក៏ជាស្រាបៀរដ៏ល្អឥតខ្ចោះសម្រាប់គ្រប់គ្នា ដែលចង់បង្កើតបរិយាកាសរីករាយ សម្រាកស្តារកម្លាំង និងបន្ធូរភាពតានតឹង ជាមួយនឹងតម្លៃសមរម្យ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ដិតជាប់ចិត្ត។
អតិថិជនដែលមិនទាន់ឈ្នះរង្វាន់ សូមកុំទាន់អាក់អន់ស្រពន់ចិត្ត ព្រោះក្រុមហ៊ុននៅបន្តកម្មវិធីគាស់ក្រវិលកំប៉ុងប៊្លែកផេនធ័រឈ្នះរង្វាន់នេះ រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021។ នៅមានរង្វាន់ពីស្រាបៀរ ប៊្លែកផែនធ័រ ជាច្រើនរង្វាន់ទៀតកំពុងរង់ចាំអ្នក ដែលមានដូចជា ទឹកប្រាក់សុទ្ធ ទូរស័ព្ទ iPhone 11 Pro និងម៉ូតូហុងដាឌ្រីម ។
អតិថិជនទាំងអស់អាចស្វែងរកស្រាបៀរ ប៊្លែកផេនធ័រ រូបរាងថ្មី ជាមួយនឹងសំបកវេចខ្ចប់បីប្រភេទ កំប៉ុងចំណុះ 330មីលីលីត្រ ដបចំណុះ 330មីលីលីត្រ និងកំប៉ុងធំ ចំណុះ 500 មីលីលីត្រ ចំណាយតិចចំណេញច្រើន ពោលគឺទិញមួយកំប៉ុងដូចបានត្រូវរង្វាន់មួយបន្ថែមដោយសារតែតម្លៃធូថ្លៃបំផុត ជាមួយនឹងក្លិនឈ្ងុយ រសជាតិឆ្ងាញ់អស្ចារ្យ នៅតាមបណ្តាហាងលក់ទំនិញទូទាំងប្រទេស។
Carlsberg Group in Cambodia
ក្រុមហ៊ុនកាស៊្បែរគ្រុបនៅកម្ពុជា
ខេមប្រ៊ូវ គឺជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមស្ដង់ដារអឺរ៉ុប និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាចាប់តាំងពីដើមឆ្នាំ 1960មក។ ខេមប្រ៊ូវ មានមោទនភាពដែលបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាស៊្បែរគ្រុប មានទីស្នាក់ការកណ្តាលនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបានរួមបញ្ចូលនូវស្តង់ដារ វប្បធម៌ និងឧត្តមភាពដ៏ល្អឥតខ្ចោះនៃសង្វាក់ផលិតកម្មទាំងមូល។ ក្រុមហ៊ុនបានផ្តល់ជម្រើសអតិថិជនជាច្រើនក្នុងពាណិជ្ជសញ្ញាស្រាបៀរល្បីៗ មានទាំងពាណិជ្ជសញ្ញាជាតិ និងអន្តរជាតិជាច្រើន ដូចជា កាស្ប៊ែរជាពាណិជ្ជសញ្ញាស្រាបៀរអន្តរជាតិស្តង់ដារលំដាប់កំពូល និងស្រាបៀរអង្គរ ជាពាណិជ្ជសញ្ញាជាតិលំដាប់កំពូល ដែលទទួលបានការទទួលស្គាល់ពីប្រជាជាតិខ្មែរ តាមរយៈ «ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ»។ ចាប់តាំងពីឆ្នាំ 1992 ខេមប្រ៊ូវ ក៏បានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន PepsiCo ក្នុងការផលិត និងចែកចាយភេសជ្ជៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ភេសជ្ជៈពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Sting ជាដើម។ «ការផលិតស្រាបៀរជាមួយការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក!»៕