ប្រិយមិត្តប្រហែលជាបានស្គាល់រួចមកហើយពីតារាសម្តែងដែលមានឈ្មោះ អៀ ម៉េងលិ ឬឈ្មោះក្រៅហៅថា អូនមុី ដែលបច្ចុប្បន្នតារាស្រីរូបនេះបានកំពុងតែមានភាពល្បីល្បាញខ្លាំងមែនទែននៅក្នុងវិស័យសិល្បៈ ម៉េងលិ គឺជាតារាស្រីដែលមហាជនបានចាត់ទុកថាចូលចិត្តភាពសុិ ច សុី ហើយក៏ជាតារាស្រីដែលមានរូបសម្រស់ដ៏ស្រស់ស្អាតម្នាក់ផងដែរ។



យ៉ាងណាមិញបើយើងងាកមកចាប់អារម្មណ៍ពីជីវិតឯកជនរបស់ ម៉េងលិ បន្តិចទើបយើងដឹងថាពិតជាគួរឲ្យអាណិតនាងខ្លាំងណាស់ ព្រោះតែនាងអត់មានឪពុកហៅដូចគេ ដោយសារតែឪពុករបស់នាងបានចាកចោលនាងអស់រយៈពេល20ឆ្នាំហើយ ចំពោះរឿងនេះដែរ ម៉េងលិ បានរៀបរាប់ទាំងអួលណែនក្នុងដើមទ្រូងថា ៖



« មិនចង់រៀបរាប់ទេតែណែនទ្រូងពេក អរគុណអ្នកមានគុណ ដែលផ្ដល់កំណើតអោយកូនហើយ មិនមានចិត្តចង់ដើរចេញពីកូន ដូចឪពុកកូន ខ្ញុំមានម្ដាយឪពុកដូចគេដែល តែខ្ញុំអភ័ព្វឪៗ ខ្ញុំទៅចោលខ្ញុំរយះពេល20ឆ្នាំហើយ គ្មានការទទួលខុសត្រូវ ម្ដាយក្រជាង ឪពុកៗមានកប់ពពក តែទឹកចិត្តអ្នកម្ដាយគឺ មានជាងឪពុកគ្មានអ្វីប្រៀបបាន តែខ្ញុំមិនដែលតូចចិត្តនិងវាសនាថាមានតែម្ដាយទេ ព្រោះម្ដាយខ្ញុំល្អណាស់ ដើរតួរជាឪផង ជាម្ដាយផង ជាយាយផង ជាបងផង



ជាគ្រប់យ៉ាង និង តាមជួយកូនគ្រប់បញ្ហា ចង់ផ្ដាំថាខ្ញុំមិនភ្លេចគុណអ្នកទេ ឈាមរបស់អ្នកផ្ដល់អោយខ្ញុំ តែខ្ញុំក៏មិនភ្លេចដែលនៅទង្វើរអ្នកបានទុកម្ដាយកូនយើងចោលដែល អ្នកត្រលប់វិញហើយ តែប្រហែលជាអ្នកគិតថាខ្ញុំឃើងទ្រព្យអ្នក សុំទោសខ្ញុំនិងម្ដាយមានសមត្ថរស់ហើយ ទោះយកលុយមកអោយរាប់លានក៏ខ្ញុំមិនអរដែលសុំទោស កូននេះចិត្តរាងរឹងតិចហើយ បើរចេះបែបនិងខ្ញុំរត់ទៅរកអ្នកមុនហើយ អរគុណអ្នកម្ដាយដែលផ្ដល់សាច់ឈាមបានយ៉ាងល្អមកអោយកូន ទាំងថែកូនបានយ៉ាងល្អបំផុត I love u mom មានម៉ាក់តែម្នាក់គ្រប់គ្រាន់ក្នុងជីវិត » ៕



