ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបុករថយន្ត Range Rover ពេញមួយទំហឹងបណ្ដាលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហេតុការណ៍ស្ថិតតាមបណ្ដោយផ្លូវ១០៧ ផ្លូវសុកហុក សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង៩៖៥០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតឡើងបានឲ្យដឹងថា មានរថយន្តសេ៊រីទំនើបមួយគ្រឿង Range Rover ចតចោលនៅកន្លែងដកលុយវិង ក្រោយមកក៏មានម៉ូតូមួយគ្រឿងពាក់ស្លាកលេខ 1IC-4140 បានជិះបុកពេញមួយទំហឹង បង្កឲ្យខូចខាតឡាន Range Rover យ៉ាងដំណំ ចំនែកម៉ូតូវិញ មានសភាពខ្ទេចតែម្តង។
ក្រោយហេតុការណ៍នេះបានកើតឡើង ម្ចាស់រថយន្ត Range Rover បានទារសំណងនៃការខូចខាតរថយន្តរបស់គាត់ចំនួន៤០០ដុល្លារ រំពេចនោះក៏មានអ៊ុំស្រីអាយុ៦០ឆ្នាំ លុតជង្គង.លេីកដៃសំពះ ម្ចាស់រថយន្តស៊េរីទំនេីបម៉ាក រ៉េងរូវ័រ ទាំងទឹកភ្នែកជំនួសកូនប្រុស ដោយពុំមានលុយសម្រាប់សងថ្លៃខូចខាតនោះទេ ហើយបងៗសារព័ត៌មានក៏នាំគ្នារៃអង្គាសសុំជួយដល់គាត់ផង ៕ ចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖