តុងហ្គោ៖ រូបភាពពីផ្កាយរណបថ្មីដែលបានចេញផ្សាយបន្ទាប់ពីការផ្ទុះយ៉ាងខ្លាំងនៃភ្នំភ្លើង Hunga Tonga-Hunga Ha'apai នៅល្ងាចថ្ងៃសៅរ៍បានបង្ហាញឱ្យឃើញពីសញ្ញាដំបូងនៃការខូចខាតដោយបានបំបែកកោះមួយនៅក្បែនិងរដ្ឋធានីតុងហ្គានៃទីក្រុង Nukuʻalofa ជាបំណែកៗ និងបានធ្វើការលេបត្របាក់កោះមួយនោះចូលទៅក្នុងសមុទ្របាត់។
នៅក្នុងរូបថតដែលបានបោះពុម្ពផ្សាយដោយក្រុមហ៊ុនបច្ចេកវិទ្យា Maxar កាលពីថ្ងៃអង្គារ បានបង្ហាញពីការផ្ទុះនៃភ្នំភ្លើងមួយនោះក្បែរទីក្រុង Nukuʻalofa ដែលត្រូវបានគ្របដណ្ដប់ដោយផេះពណ៌ត្នោតខ្មៅ និងបានបង្កជារលកយក្សស៊ូណាមិ ដោយភ្នំភ្លើងនេះស្ថិតនៅចម្ងាយប្រហែល 64 គីឡូម៉ែត្រ (40 ម៉ាយ) ភាគខាងជើងនៃរដ្ឋធានីតុងហ្គោ។
យោងតាមសារពត៌មាន AFP ចុះផ្សាយថា ទន្ទឹមនឹងនោះ កោះដែលស្ថិតនៅចំកណ្តាលនៃការផ្ទុះភ្នំភ្លើង ត្រូវបានលិចទឹកស្ទើរតែទាំងស្រុង នេះបើយោងតាមរូបភាពពីផ្កាយរណប ដោយនៅសល់តែដីហុយតូចៗពីលើផ្ទៃទឹក ដោយផះបានជះឡើងដល់កម្ពស់19,000 ម៉ែត្រ ខណៈពេលដែលរលករញ្ជួយអាចត្រូវបានគេដឹងទៅដល់រដ្ឋអាឡាស្កា ។
យោងតាមក្រសួងការបរទេសនូវែលសេឡង់ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សពីរនាក់ រួមទាំងជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេជឿថាបានស្លាប់នៅក្នុងការផ្ទុះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីទំហំពិតប្រាកដនៃការខូចខាតនោះទេ ដោយទំនាក់ទំនងទៅកាន់កោះនោះបានរអាក់រអួលជាលទ្ធផលនៃការខូចខាតខ្សែអ៊ីនធឺណិតក្រោមសមុទ្រ៕ សូមទស្សនាវីដេអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ Bloomberg