កម្សាន្ត ៖ ថ្ងៃនេះសូមលើកយករឿងរ៉ាវរបស់តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា មកនិយាយបន្តិចដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា អ្នកនាង ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងម្នាក់ដែលមានសម្លេងពិរោះ និងផ្អែមស្រទន់ខ្លាំងណាស់ ហើយសមត្ថភាពរបស់អ្នកនាង ក៏ត្រូវបានមហាជនទទួលស្គាល់ទូទាំងប្រទេសកម្ពុជាផងដែរ ។
យ៉ាងណាមិញផ្អាកការចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់គាត់ ហើយយើងងាកមកចាប់អារម្មណ៍ពីជីវិតឯកជនរបស់អ្នកនាង ម៉េង កែវពេជ្ជតា វិញគឺថាអ្នកនាងគឺជាម្តាយម្នាក់ដែលអបរំមើលថែកូនៗបានយ៉ាងល្អខ្លាំងណាស់ កូនៗរបស់អ្នកនាងទាំងអស់សុទ្ធតែជាក្មេងដែលមានទេពកោសល្យ និងសមត្ថភាពគួរឲ្យស្ងប់ស្ងែងរៀងៗខ្លួន ។
ហើយថ្មីៗនេះអ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនបានមានការរំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីអ្នកនាង បានស្កាត់ទៅជួបមុខកូនប្រុសរបស់ខ្លួនដល់ក្រៅប្រទេស គ្រាន់តែបានឃើញកូនភ្លាមអ្នកនាង ម៉េង កែវពេជ្ជតា ស្រក់ទឹកភ្នែកម៉ាត់ៗព្រោះតែនឹកកូន ដោយសារខានជួបមុខកូនអស់រយៈពេល២ឆ្នាំហើយ ព្រោះរូបគេកំពុងតែបន្តការសិក្សានៅប្រទេស បារាំង ហើយពេលនេះ រូបគេធំធាត់ពេញរូបពេញរាងកំលោះស្តូក និងចេះរៀនចេញធ្វើការរកលុយចិញ្ចឹមជីវិតខ្លួនឯងហើយ ។
ទន្ទឹមនិងនេះដែរក្រោយឃើញកូនប្រុសមានការធំធាត់លឿន និងមានភាពចាស់ទុំនៅក្នុងខ្លួនហើយស្រាប់តែអ្នកនាង ម៉េង កែវពេជ្ជតា បង្ហាញពីអារម្មណ៍របស់ខ្លួននៅក្នុងនាមជាម្តាយដែលមានចំពោះកូនយ៉ាងដូច្នេះថា ៖ « ថ្ងៃនេះប្រុសធំទៅបន្តការងារចុះ ប្រត្តិបត្តិការ ដែលសាលាតំរូវ Stage étude dans une entreprise ធ្លាប់តែឃេីញពីមុនរត់លេងតត្រុកពីរនាក់បងប្អូន ញេីសផង ក្លិនដីផង.. តែពេលនេះកូនធំចេះរៀបចំខ្លួន ហេីយចេញរៀនធ្វេីការទៀត ខ្ញុំពិតជារំភេីបរីករាយរកអ្វីប្រៀបគ្មានឡេីយ ។ សូមអរគុណចំពោះបង Vatha នូវការមេីលថែទាំយ៉ាងយកចិត្តទុកដាក់លេីសពីឪពុកបង្កេីតទេីបកូនៗបានធំធាត់លូតលាស់ល្អត្រកាលយ៉ាងដូច្នេះ » ៕
សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា ៖