ទើបដឹងបទ សុំទឹកមួយផ្តិល គេច្រៀងបែបនេះសោះ ប្អូនស្រី កែវ ទិត្យផល្លី ច្រៀងCover ចេញមកឡើងពិរោះ ហួសពីការស្មាន…(មានវិដេអូ)
ស៊ីហៀង
- 2276

កម្សាន្ត ៖ ជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែអានអត្ថបទនេះ ជឿជាក់ថាពុកម៉ែបងប្អូនមួយចំនួនពិតជាបានស្គាល់រួចមកហើយពី ក្មេងស្រីម្នាក់ដែលមានឈ្មោះថា កែវ ទិត្យផល្លី ដែលធ្លាប់ជាបេក្ខនារីមួយរូបដែលធ្លាប់ចូលប្រគួតប្រជែងសមត្ថភាពខាងផ្នែកចម្រៀងយ៉ាងអស្ចារ្យ នៅក្នុងកម្មវិធី ប្រឡងចម្រៀង កុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី ២ កាលពីកន្លងទៅនេះ ។ 

យ៉ាងណាមិញចំពោះការចូលប្រឡងចម្រៀង កុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី ២ មិនបានធ្វើឲ្យកុមារី កែវទិត្យផល្លី ទទួលបានជោគជ័យនោះទេ ហើយប្អូនស្រីបានធ្លាក់នៅក្នុងកម្មវិធីនេះផងដែរ តែដោយសារតែទេពកោសល្យ និងមានសមត្ថភាពពេញខ្លួន ទើបធ្វើឲ្យកុមារីរូបនេះ មិនមានចិត្តចង់បោះបង់ការច្រៀងចោលដោយងាយៗឡើយ ។ 

ជាមួយគ្នានេះដែរដោយសារតែមានការតាំងចិត្តនិងមានការជម្រុញយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារនិងមនុស្សដែលនៅជុំវិញខ្លួនប្អូន ទើបធ្វើឲ្យ កុមារី កែវ ទិត្យផល្លី កាន់តែមានកម្លាំងចិត្តនិងពុះពារជំនះគ្រប់ឧបសគ្គទាំងអស់ដែលមករារាំងខ្លួន រហូតបច្ចុប្បន្នេះ កុមារី កែវ ទិត្យផល្លី មានភាពល្បីល្បាញនិងមានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈមិនចាញ់តារាដែលជារៀមច្បងរបស់គេឡើយ ។ 

ទន្ទឹមនិងនេះដែរភាពល្បីល្បាញរបស់កុមារី កែវ ទិត្យផល្លី បានមកក៏ដោយសារតែសមត្ថភាពសិល្បៈនៅក្នុងខ្លួនរបស់ប្អូនពិតៗ ហើយមួយវិញទៀតដែលធ្វើឲ្យ កុមារីរូបនេះកាន់តែមានភាពល្បីល្បាញនិងមានអ្នកស្គាល់ច្រើននោះគឺតាមរយៈការច្រៀង Cover នូវបទចម្រៀងពិរោះៗជាច្រើន ដែល ផល្លី ធ្លាប់ច្រៀងកន្លងមក ហើយថ្មីនេះដែមហាជនបានមានការចាប់អារម្មណ៍ខ្លាំងណាស់ ក្រោយបានស្តាប់កុមារី  កែវ ទិត្យផល្លី ច្រៀងCover ឡើងវិញនូវបទចម្រៀងមួយដែលកំពុងតែពេញនិយមខ្លាំងនោះគឺបទចម្រៀងដែលមានចំណងជើងថា “ សុំទឹកមួយផ្តិល ” ចង់ដឹងថាពិរោះយ៉ាងណានោះសូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៕