ភ្នំពេញ៖ ប្រិយមិត្តជាច្រើនខ្លះបានជ្រាបហើយថា បងស្រីបង្កើតតារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់ ដែលបច្ចុប្បន្នកំពុងតែជោគជ័យខ្លាំង ទៅលើមុខខជំនួញផ្ទាល់ខ្លួន តាមរយៈការលក់ផលិតផលថែរក្សាសម្រស់អនឡាញ ក៏ដូចជាអចលនទ្រព្យពុះដីឡូតិ៍ និងហាងលក់មាសពេជ្រជាដើម។ ប្រសិនមហាជន ឬមិត្តភ័ក្ដិសិល្បៈមួយចំនួនទៅលេងស្រុកកំណើត ដេនី ក្វាន់ នៅឯខេត្តព្រះវិហារ ហើយសួររកឈ្មោះ ចោម ច័ន្ទ ចោម ក្វាន់ និង ដេនី ក្វាន់ ប្រាកដជាគ្មានអ្នកណាម្នាក់ស្គាល់នោះទេ។
ចោម ច័ន្ទ ថា បានជាពុកម៉ែបងប្អូន និងមិត្តភ័ក្ដិមួយចំនួនរស់នៅឯស្រុកកំណើតមិនស្គាល់ឈ្មោះថ្មីដែលប្រើប្រាស់នៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយសារតែ ឈ្មោះនេះត្រូវបានដាក់ស្របពេលឡើងមករស់ និងធ្វើការងារនៅទីក្រុងភ្នំពេញ។ ជាមួយអារម្មណ៍អស់សំណើចមិនចង់ប្រាប់ឈ្មោះពិត ខ្លាចហ្វេនៗឈប់គាំទ្រ ចោម ច័ន្ទ រៀបរាប់ថា៖” តាមពិតទៅឈ្មោះបងក្នុងបញ្ជីជាតិដែលពុកម៉ែបងប្អូននៅឯស្រុកកំណើតស្គាល់នោះគឺ ជួន សាអែម គឺឈ្មោះបង ចោម ក្វាន់ វិញ ជួន ចំរើន ដល់ពេល ដេនី ក្វាន់ ឈ្មោះ ជួន កាប៉ាន់”។
ទន្ទឹមនឹងនេះដែរ ចំណែក ចោម ក្វាន់ តាំងពីបើកហាងលក់មាសពេជ្ររួចមក គឺមានហុងស៊ុយខ្លាំងតែម្តង មានអតិភិជនយ៉ាងច្រើនកុះករចូលទៅទិញ និងគាំទ្រផលិតផលរបស់ខ្លួន អ្វីដែលសំខាន់គឺថ្មីៗនេះ ចោម ក្វាន់ បានទៅទិញរថយន្តទំនើប Lamborghini Huracan STO Revealed ដែលមានតម្លៃនៅស្រុកគេ $328,000 ហើយមកបង់ពន្ធនៅខ្មែរប្រហែលជាខ្ទង់លានដុល្លារ នេះជាសាររបស់គាត់ដែលបានសរសេរនៅលើបណ្តាញសង្គម កាដូរសំរាប់ខ្លួនអែងឆាំ្នថ្មី ថ្មីគ្រប់យ៉ាង៕