ភ្នំពេញ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់បងប្អូនស្រីរបស់ កញ្ញា ដេននី ក្វាន់ គឺអ្នកនាង ចោម ចាន់ បានធ្វើអោយអ្នកលែងក្នុងសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលខ្លាំង ដោយសារតែអ្នកនាង ចោម ចាន់ បានបង្ហោះរូបក្មួយស្រីរបស់ខ្លួនប៉ុន្មានសន្លឹក ធ្វើអោយមហាជនជាច្រើន ភ្លឹកស្មារតី ព្រោះតែសម្រស់របស់ក្មួយស្រី អ្នកនាង ចោម ចាន់ ស្រស់ស្អាត ខ្លាំង បូករួមនឹង រាងដ៏សុិចសុី ធ្វើអោយគេឃើញហើយ មិនសរសើរមិនបាន ។
រាងកាយដ៏ទាក់ទាញរបស់ ឡាដៃ សក្ដា មានមហាជនមិនតិចនោះទេ ដែលចាប់អារម្មណ៍ទៅលើរូបនាង ពិសេសគឺបុរសៗតែម្ដង តាមលួចសម្លឹងមិនដាក់ភ្នែក។ ទោះបីជាមានកំលោះសង្ហាៗតាមមើលមិនដាក់ភ្នែកក្ដីក៏ក្មួយស្រី ចោម ច័ន្ទ មិនខ្វាយខ្វល់ទាំងអស់នាង។ ត្បិតពេលនេះ ឡាដៃ សក្ដា មិនទាន់បានចូលប្រឡូកសិល្បៈក៏ពិតមែន តែមានផលិតករមួយចំនួនបានទាក់ទងឲ្យថតរឿងជាច្រើន តែគួរឲ្យស្ដាយនាង គ្មានពេលវេលាគ្រប់គ្រាន់ទទួលថតភាពយន្តនោះទេ ដោយសារតែជាប់រវល់រៀនសូត្រ។
បច្ចុប្បន្ននេះកញ្ញា ឡាដៃ សក្ដា មានអាយុ២២ ឆ្នាំ ធ្លាប់រៀននៅវិទ្យាល័យមួយនៅខេត្តព្រះវិហារ នាង គឺជាកូនទី២ក្នុងចំណោមបងប្អូន ៣ នាក់ប្រុស១ ស្រី២ ។ ចំណែកឯឪពុកម្ដាយ នាងវិញគឺជាអ្នកមានមុខមាត់នៅខេត្តព្រះវិហារ៕