សិល្បៈ ៖ នៅកាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលយ់ាងខ្លាំង ក្រោយមានម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Hing Sokheang បានបង្ហោះនៅលើបណ្តាញសង្គមថា អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះមួយរូបគឺអ្នកនាង សយ ស្រីល្ខណ៍ ហៅ ទីម៉ា បានទទួលមរណភាពហើយ ។ ចំពោះមូលហេតុដោយសារ គាំ.ង.បេះ.ដូ.ង ។
យ៉ាងណាមិញនេះជាខ្លឹមសារទាំងស្រុងដែលម្ចាស់ហ្វេសប៊ុកខាងលើនេះបានបង្ហោះ ៖ « បងពិតជាទទួលយកមិនបានទេអូនលឿនពេកហើយ មិនសមទាល់តែសោះ បងពិតជាពិបាកទទួលយកណាស់អូន ក្រែងអូនប្រាប់បងថា ពេលអូនមកខ្មែរ អូនមកឡាយផ្ទាល់ជាមួយបងនោះអី. បងច្រៀង អូនរាំអូនចាំបានទេនាកមេចទៅចឹងវិញ
មេចអូនទៅចឹង បាននាក់ណា ងរ ដាក់បងហាស បងលួងអូន អូនលួងបង អូនខឹងបង បងលួងអូនវិញ បងសសេរលែងចង់កើតហើយអូន ខឹងនៅតែខឹងលួងនៅតែលួង មិនដែរចេះខឹងគ្នាបានយូមេចខឹងៗនៅឈ្លៀតទិញកាដូរផ្ញើរមកហូរហែរ. អូនធ្លាប់ប្រាប់បងថាបងជាបងស្រីតែម្នាក់របស់អូន ជាពួកម៉ាក ជាបងប្អូនល្អ អូនថា ពេលអូនមកខ្មែរអូនអោយបងជួនដើរលេងគ្រប់ខេត្ត អូនថាចាំមកឡាងច្រៀងលក់ផលិតផលជាមួយបង. បងច្រៀងអូនរាំទីម៉ារបស់បង » ។
ក្រោយឃើញបែបនេះហើយមហាជនបានសម្តែងការសោកស្តាយនិងចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់ ស .ព និងបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់តារាសម្តែងអ្នកនាង សយ ស្រីល្ខណ៍ ហៅ ទីម៉ា ទៅកាន់សុខគតិភពផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម៖












