ទីក្រុង KHARKIV ប្រទេសអ៊ុយក្រែន៖ ថ្ងៃទី 13 ឧសភា ប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបំ ផ្លា ញ់ ប៉ាល់ដឹកជញ្ជូនរបស់ក ង ទ័ ព ជើ ង ទឹករុស្ស៊ីនៅជិតកោះ ពស់ ដែលជាច្រកយុទ្ធសាស្ត្រតូចមួយនៅសមុទ្រខ្មៅ ខណៈដែលសាច់ញាតិរបស់ទា ហានអ៊ុ យក្រែនបានជាប់គាំ ងនៅក្នុងរោងដែក ដែលទា ហ៊ា នរុស្ស៊ីបានធ្វើការឡោមព័ទ្ធនៅក្នុងទីក្រុង Mariupol ។
ការប្រ យុ ទ្ធជាថ្មីនៅជុំវិញកោះពស់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះអាចក្លាយជាសមរភូមិដើម្បីគ្រប់គ្រងឆ្នេរសមុទ្រខ្មៅភាគខាងលិច នេះបើយោងតាមមន្ត្រីការពារជាតិមួយចំនួនរបស់អ៊ុយក្រែន ខណៈដែលកងកម្លាំងរុស្ស៊ីកំពុងតែធ្វើការតស៊ូរុលទៅមុខដើម្បីឆ្ពោះទៅទិសខាងជើង និងខាងកើតរបស់អ៊ុយក្រែន។
លោក Serhiy Bratchuk អ្នកនាំពាក្យរបស់រដ្ឋបាលយោធាក្នុងតំបន់ Odesa បាននិយាយថា "អរគុណចំពោះសកម្មភាពរបស់ទាហានជើងទឹករបស់យើង នៅក្នុងការ បា ញ់ កំ ទេ ច នូវនាវាVsevolod Bobrov ដែលជានាវាថ្មីស្រឡាងមួយរបស់រុស្ស៊ី កំពុងតែធ្វើសកម្មភាពគាំទ្រដល់កងទ័ពរបស់ខ្លួន ជាមួយនឹងការប្រើប្រាស់យន្ដហោះចំបាំងថ្មីរបស់អ៊ុយក្រែន ដោយបណ្ដាលឱ្យនាវាមួយនោះកំពុងតែ ឆេះ យ៉ា ង ស ន្ធោ ស ន្ធៅ " ។
ដោយឡែកនៅក្នុងព្រឹត្ដិការណ៍មួយនេះដែរ ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយបាននោះទេពីសំណាក់សារព័ត៌មានរ៉យទ័រ ចំពោះការបំភ្លឺមួយនេះ ។
រូបភាពពីផ្កាយរណបដែលផ្តល់ដោយក្រុមហ៊ុន Maxar ដែលជាក្រុមហ៊ុនឯកជនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញពីលទ្ធផលនៃអ្វីដែលខ្លួនបាននិយាយថាប្រហែលជាការវាយប្រហារដោយមីស៊ីលទៅលើយានចុះចតលំដាប់ Serna របស់រុស្ស៊ីនៅជិតកោះនេះ ជិតព្រំដែនសមុទ្រអ៊ុយក្រែនជាមួយប្រទេសរ៉ូម៉ានី។ រូបភាពក៏បានបង្ហាញពីការ ខូ ច ខា ត នាពេលថ្មីៗនេះចំពោះអគារនានានៅលើកោះមួយនោះផងដែរ។
រុស្ស៊ីបានប្រឈមមុខនឹងការថយក្រោយបន្ថែមទៀតនៅលើសមរភូមិ ខណៈដែលអ៊ុយក្រែនបានបណ្ដេញកងទ័ពរបស់ខ្លួនចេញពីតំបន់ជុំវិញទីក្រុងធំទីពីរបន្ទាប់ពីទីក្រុង Kharkiv នោះគឺទីក្រុង Mariupol។ អ្នកកាសែត Reuters បានបញ្ជាក់ថា ពេលនេះអ៊ុយក្រែនកំពុងគ្រប់គ្រងលើទឹកដីដែលលាតសន្ធឹងដល់ច្រាំងទន្លេ Siverskiy Donets ចម្ងាយប្រហែល 40 គីឡូម៉ែត្រ (25 ម៉ាយ) ភាគខាងកើតនៃទីក្រុង Kharkiv ។