តារាចម្រៀងប្រុសស្រស់សង្ហា និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និង មហាជនគ្រប់មជ្ឈដ្ឋាន លោក ឆន សុវណ្ណរាជ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងវិស័យសិល្បៈ ដោយសារតែសមត្ថភាព និង ទេពកោសល្យខាងសិល្បៈចម្រៀងរបស់លោក ដែលធ្វើឲ្យមហាជនបន្តការការគាំទ្ររូបលោករហូតមក។



ក្រោយពេលទទួលបានជោគជ័យនៅក្នុងវិស័យសិល្បៈខ្លាំង តារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ ក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ ដើម្បីបង្កើតចំណូលគ្រួសារឲ្យកាន់តែមានបានឡើង ព្រោះនេះក៏ជាការតស៊ូ យ៉ាងស្វីតស្វាញរបស់លោក កន្លងមក។ បើងាកមកមើលពីជីវិតឯកជនរបស់តារាចម្រៀងប្រុសរូបនេះវិញ ក៏លំបាក មិនចាញ់អ្នកទាំងអស់គ្នាដែរ ទម្រាំតែលោកអាចឈរជើងបានមកដល់សព្វថ្ងៃនេះ។



យ៉ាងណាមិញ ក្រោយពេលដែលអ្នកម្តាយរបស់លោកបានចែកឋានទៅ បានធ្វើឲ្យជីវិតរបស់លោក កាន់តែកណ្តោចកណ្តែងឡើង រាល់ពេលនឹកដល់ម្តាយ បានត្រឹមតែមើលរូបថត និងនិយាយជាម្តាយ ថាកូនប្រុសម្នាក់នេះ នឹកម្តាយណាស់ អារម្មណ៍មួយនេះ ពិតជាពិបាកក្នុងខ្លួនមែនទែន។




ជាមួយគ្នានោះផងដែរ លោក ឆន សុវណ្ណរាជ ក៏បានធ្វើបង្ហោះរូបភាពមួយសន្លឹករបស់លោក ពេលកំពុងអោបបងស្រីរបស់ខ្លួន ក្រោយពេលអត់ពីម្តាយទៅ ។ អារម្មណ៍មួយនេះ រូបភាពមួយនេះ គឺពិតជាពិបាកទទួលយកណាស់ ហើយក៏ឈឺចាប់ខ្លាំងណាស់ពេលគ្រប់គ្នាជួបនូវអារម្មណ៍បែបនេះ។



លោកឆន សុវណ្ណរាជ ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ប្រាប់ទៅកាន់អ្នកម្តាយជាទីស្រឡាញ់ថា ខ្លួនពិតជានឹកដល់ម្តាយជាខ្លាំង ។ នៅក្នុងសាររបស់លោក បានសរសេរថា "បងហាស ខ្ញុំនឹកម៉ាក សុំអោបបន្តិចមកបង ខ្ញុំហត់ហាស ហត់គ្រប់យ៉ាង"៕








