នៅពេលដែលនិយាយអំពីរឿងស្នេហា គេប្រាកដជាជឿថាមនុស្សជាច្រើនតែងតែស្វែងរកស្នេហាក្នុងទម្រង់បែបបទជាច្រើន ដែលពួកគេត្រូវការ មិនថាស្នេហានោះជាស្នេហាបែបណានោះឡើយ ។ ប៉ុន្ដែដូចមនុស្សគ្រប់គ្នាបានដឹងមកហើយថា ស្នេហាគឺគ្មានដែនកំណត់ នឹងគ្មានព្រំដែននោះឡើយ ។ ប្រសិនជាស្នេហានោះមានឧបសគ្គច្រើន យើងក៏ត្រូវកាន់ដៃគ្នាពុះពារឆ្លងកាត់នូវឧបសគ្គ ដើម្បីឈានទៅរកផ្លូវជោគជ៏យរួមគ្នាផងដែរ។ ដូចរឿងរបស់គូរស្នេហ៍មួយគូនេះ ដោយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នារីម្នាក់ដែលជាអ្នកប្រើកម្មវិធី TikTok មានគណនី @150117071__bew បានធ្វើការរៀបរាប់ប្រាប់ពីរឿងស្នេហារបស់នាងដែលនាងជាមេធាវី និងមិត្តប្រុសដែលជាអ្នក ទោ ស។




នាងបានធ្វើការរៀបរាប់ប្រាប់ថា នាងគឺជាមេធាវីអាយុ 26 ឆ្នាំ។ នាងនឹងមិត្ដប្រុសបានរស់នៅជាមួយគ្នាអស់រយៈពេល ១១ឆ្នាំ ៥ខែ ដុចប្ដីប្រពន្ធអញ្ចឹង ហើយពួកគេបានបែកគ្នាលើកទី១ ព្រោះសង្សារនាងបាន ជា ប់ គុ ក រឿ ង គ្រឿ ង ញៀ ន ត្រូវតុលាការ កា ត់ ទោ ស ៨ឆ្នាំ តែតាមពិតគាត់មិនបានជួ ញ ដូ រ នោះឡើយ ដោយគ្រាន់តែ ញៀ ន ថ្នាំ ត្រូ វ កា ត់ ទោ ស មក ២ ឆ្នាំ វិញ ។




ពេលចេញ ពី គុ ក មកវិញ មិត្តប្រុសរបស់នាងទទួលបានកាតក្រហម ហើយចូលបម្រើ យោ ធា ២ ឆ្នាំទៀត។ អំឡុងពេលនោះ នាងបានប្រឡងជាប់មេធាវី។ ចំណែកមិត្តប្រុសរបស់នាងវិញ ក្រោយពីរំសាយពីយោធាបាន៥ខែ ក៏ត្រូវ ចា ប់ ខ្លួ ន ម្ដងទៀត ពាក់ព័ន្ធ ក រ ណី កាំ ភ្លើ ង ២ ដើមកាន់កាប់ដោយ ខុ ស ច្បា ប់ ដោយពេលនោះនាងបានចូលមកធ្វើជាមេធាវី ឱ្យមិត្ដប្រុសរបស់នាងទៀត។





នៅក្នុងពេលនោះដែរនាង តែងតែព្យាយាមរកភុស្ដតាងនានា ច្រានចោលការចោទប្រកាន់របស់តុលាការ ប៉ុន្ដែភុស្ដតាងទាំងនោះត្រូវបានតុលាការច្រានទម្លាក់ចោល ។ ប៉ុន្ដែនៅពេលនោះដែរនាងមិនបានធ្វើជាមេធាវីសម្រាប់បណ្ដឹងចុងចោទកូនក្ដីដែលជាមិត្ដប្រុសរបស់នាងនោះឡើយ ចាប់តាំងពីការច្រានចោលរបស់តុលាការ ដោយនាងធ្វើជាអ្នកគាំទ្រមេធាវីវិញម្ដង។ នាងសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការនាំយកមិត្ដប្រុសរបស់នាងចាកចេញពីការឃុំឃាំងមួយនេះឱ្យទាល់តែបាន។ ជាងនេះនារីជាមេធាវីម្នាក់នោះក៏បាននិយាយថាខ្លួនមិនធ្លាប់អនចិត្ដឬ ខ្មា ស់ គេនោះឡើយ ដែលមានសង្សារជាអ្នក ជា ប់ គុ ក ដោយសារតែមិត្ដប្រុសរបស់នាងជាមនុស្សស្មោះនឹងស្នេហាជាខ្លាំង។ ពេលនេះ បុរសជាគូរស្នេហ៍របស់នាងបានរួចផុតពីការចោទប្រកាន់របស់តុលាការ នឹងដោះលែងឱ្យមានសេរីភាព។