វ៉ាន់ នីឡា កូនស្រីបង្កើតរបស់លោកវ៉ិចទ័រ ដែលបានចាប់ដៃសាងគ្រួសារជាមួយបុរសសង្ហាម្នាក់ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅ បានធ្វើឲ្យមហាជនជាច្រើន ពិតជាកោតសរសើរ និងសម្តែងការត្រេកអរ ពេលដែលបានឃើញ តារាស្រីស្រស់ស្អាតរូបនេះ បានចូលរោងជ័យ ។




បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ បានជាងមួយខែ អ្នកនាង ក៏បានបង្ហើបពីដំណឹងល្អមួយទៀត នោះគឺអ្នកនាង កំពុងតែមានកូននៅក្នុងផ្ទៃ ។ ដំណឹងមួយនេះ ពិតជាធ្វើឲ្យមហាជន រំភើប ហើយក៏មានបងប្អូនមួយចំនួនតូច មានការរិះគន់ចំពោះរូបនាង ផងដែរ តែតារាស្រីរូបនេះ បានប្រាប់ហើយថា មកពីសុខភាពរបស់នាងមិនសូវល្អ ទើបនាងយកកូនទាំងវ័យក្មេងបែបនេះ។





ដោយឡែកកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងឈុតបែបប្រពៃណីខ្មែរ ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាត។ គ្រប់គ្នាបន្ទាប់ពីបានឃើញរូបភាពនេះហើយ ក៏បានចូលមកខមិនសរសើរពីរូបសម្រស់អ្នកម្តាយវ័យក្មេងរូបនេះ ថានៅតែស្រស់ស្អាត ដដែល៕


























