រុក្ខជាតិផ្កាហ៊ើប គឺដូចជាប្រភេទរុក្ខជាតិដែលមានការលូតលាស់និងដុះនៅកន្លែងផ្សេងៗពីគ្នានៅលើភពផែនដីយើងនេះ មិនតែប៉ុណ្ណោះ គេជឿជាក់ថាកាលណាផ្ទះបុគ្គលណាម្នាក់មាននូវការដាំផ្កាហ៊ើបទាំងនោះ ប្រាកដជាមានលាភជ័យ មាសប្រាក់ហូរចូលមកមិនដាច់នោះឡើយ ជាពិសេសផ្កាទាំងនោះថែមទាំងជួយផ្ដល់នូវថាមពល ព្រមទាំងជាទាំងនាំមកនូវហុងស៊ុយល្អៗដល់ម្ចាស់ផ្ទះទាំងនោះថែមទាំងផង ហើយខាងក្រោមនេះជាផ្កាហ៊ើបចំនួន៩ប្រភេទ ដែលជួយបង្កើនសំណាង ជួយសុខភាពឱ្យល្អ និងទ្រព្យសម្បត្ដិហូរហៀរចូលមកដូចទឹកអញ្ចឹង។
១. Rosemary : រុក្ខជាតិនេះត្រូវបានគេស្គាល់ថា វាមានលក្ខណៈសម្បត្ដិសម្រាប់ធ្វើការព្យាបាលនានា ជាពិសេសផ្កាមួយនេះ ត្រូវបានគេជឿថា អាចធ្វើឱ្យការចងចាំកាន់តែមានភាពប្រសើរឡើង បង្កើននូវអារម្មណ៍ស្រស់ស្រាយ ជាពិសេសផ្កាប្រភេទនេះ ថែមទាំងជួយផ្ដល់នូវលាភសំណាងល្អនៅក្នុងគេហដ្ឋានថែមទាំងផង ។

២. ផ្កាឡាវេនឌឺ (Lavender) : រុក្ខជាតិនេះជួយសម្រួលអារម្មណ៍។ និងពង្រឹងសុខភាពជាឱសថដ៏ល្អ ជាពិសេសប្រសិនបើយកផ្កាប្រភេទនេះ យកវាទៅដាក់ក្នុងខ្នើយនៅលើគ្រែរបស់អ្នកកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ល្អគេងលក់ស្កប់ស្កល់ជាមួយនឹងក្លិនដ៏ក្រហូបប្រហើររបស់វាផងដែរ ។

៣. thyme (ជីនាងវង) : លក្ខណៈសម្បត្តិពិសេសរបស់ ផ្កា thyme ត្រូវបានគេយកទៅធ្វើជា ឱសថ ដោយរុក្ខជាតិមួយប្រភេទនេះ វាត្រូវបានគេទទួលស្គាល់ជាច្រើនសតវត្សមកហើយ។ ជាពិសេសស្លឹករបស់វា ដែលគេហៅថា Basil អាចជួយបន្ធូរអារម្មណ៍ ក្នុងកំឡុងពេលស្ដ្រសបានយ៉ាងល្អ ។

៤. Mint (ជីអង្កាម): រុក្ខជាតិនេះល្អអាចជួយអ្នកបង្កើនូវហុងស៊ុយ ក្នុងការទាក់ទាញទ្រព្យសម្បត្តិនានាឱ្យហូរចូលមកក្នុងផ្ទះ ជាពិសេសរុក្ខជាតិផ្កាប្រភេទនេះ អាចជួយចម្រុងចម្រើនដល់ការរស់នៅរបស់អ្នកប្រកបដោយថាមពលថែមទៀតផង ។

៥. Oregano : ផ្កាប្រភេទនេះ ត្រូវបានគេយកទៅធ្វើជាឱសថ និងត្រូវបានគេចាត់ទុកថាជាឱសថដ៏មានប្រយោជន៍បំផុត ។ ជាពិសេសគេដាំវានៅក្នុងគេហដ្ខានសម្រាប់ប្រើយកហុងស៊ុយ ក្នុងការទាក់ទាញនូវ ទ្រព្យសម្បត្តិ លុយកាក់ ឱ្យហូរចូលផ្ទះកុំឱ្យដាច់សោះឡើយ។

៦. Spearmint( អម្បូរជីអង្កាម) : រុក្ខជាតិប្រភេទនេះ មានរសជាតិហឹរ ស្រទន់ ជួយសម្រួលដល់ផ្លូវដង្ហើមបានយ៉ាងល្អបំផុត ។ ជាងនេះរុក្ខជាតិប្រភេទនេះ ក៏ជួយបង្កើនឱ្យមាននូវហុងស៊ុយល្អៗនៅជុំវិញផ្ទះ និងការលុបបំបាត់ នូវភាពស្ដ្រេសបានយ៉ាងល្អបំផុត។

៧. Chamomile: ជាឱសថក្រអូបដែលនាំលាភសំណាងដល់អ្នក ។ ហើយនឹងនាំមកនូវថាមពល មកកាន់អ្នកផងដែរ ជាពិសេសអាចធ្វើឱ្យអ្នកអាចសម្រាកបានយ៉ាងស្កប់ស្កល់ប្រសិនជាដាក់ផើងផ្កាមួយនេះនៅជិតក្បាលដំណេក ។

៨. Patchouli (ស្លឹកម្រះព្រៅ) : វាត្រូវបានគេជឿថាជារុក្ខជាតិដែលទាក់ទាញសំណាងបំផុត ជាពិសេសរុក្ខជាតិប្រភេទនេះសម្បូរទៅដោយសារជាតិប្រេងល្អៗសម្រាប់សុខភាព។

៩. thyme: ប្រសិនបើអ្នកចង់បង្កើនសំណាងក្នុងអាជីពរបស់អ្នក ចូរព្យាយាមបង្កើននូវការដាំផ្កាប្រភេទនេះ ព្រោះផ្កា thyme អាចជួយបង្កើនូវទំនុកចិត្ដនិងតម្លៃមកលើខ្លួនអ្នកកាន់តែច្រើនឡើងៗ។
