Anna មានការភ័យខ្លាចជាខ្លាំង ក្រោយពីមានសារឆាតទៅនាងថា សួស្ដីមិត្ដសម្លាញ់ គ្នាមិនទាន់ ស្លា ប់ នោះទេ ដែលធ្វើឱ្យនាងភ័យជាខ្លាំង រហូតដល់ថ្នាក់ធ្វើការអង្វរថា..
Sophea
- 1884


នាពេលថ្មីៗនេះ មហាជនមានការសង្ស័យជាខ្លាំង ក្រោយពីហ្វេសប៊ុកផ្លូវការរបស់ តាំងម៉ូ នីដា បានធ្វើការបង្ហោះសារ អមជាមួយនឹងរូបភាពនិងឃ្លីបវីដេអូជាច្រើនមិនឈប់មិនឈរនោះឡើយ ដែលប្រការនេះហើយ រឿងមួយនេះបានក្លាយជាចំណាប់អារម្មណ៍ ពីសំណាក់អ្នកលេងបណ្ដាញសង្គម អ៊ីនធើណេតយ៉ាងខ្លាំង ដោយមានការសង្ស័យថា តើនរណាជាអ្នកនៅពីក្រោយហេតុការណ៍នេះ ឬក៏តាំងម៉ូ នាងមិនទាន់ ស្លា ប់ នោះទេ?។ 

ចំណែក Anna ដែលជាមិត្ដសម្លាញ់ របស់តាំងម៉ូ នីដា ក៏បានចេញមុខមកធ្វើការនិយាយប្រាប់មហាជនផងដែរថាអំពីការដែលមានសារពីហ្វេសប៊ុក និង ឡាញ របស់តាំងម៉ូ បានធ្វើការផ្ញើរសារមកកាន់នាង និងមិត្ដភិក្ដផ្សេងៗទៀត មិនចេះដាច់នោះឡើយ នារយៈពេលចុងក្រោយនេះ ដែលធ្វើឱ្យនាងមានការស្រឡាំងកាំង និងភិតភ័យជាខ្លាំង។ 

នៅក្នុងការផ្ញើរសារនោះផងដែរ ជននោះបានប្រាប់នាងថា រូបគេជាមិត្ដភិក្ដរបស់​ Anna ដោយប្រាប់ថារូបគេគឺជា តាំងម៉ូ មិនទាន់ស្លាប់នោះទេ មិនតែប៉ុណ្ណោះថែមទាំងប្រាប់ថា នាងបានធ្វើការផ្ញើរសារទៅកាន់មិត្ដភិក្ដដ៏ទៃទៀត រួមទាំង Bird ដែលជាមិត្ដប្រុសរបស់ខ្លួនថែមទៀតផង ។ ដោយនៅក្នុងនោះដែរ Anna​ បានធ្វើការនិយាយផងដែរថា តើនរណាកំពុងប្រើឈ្មោះ របស់ ម៉ូ តើអ្នកចង់ធ្វើអី កុំមកបន្លាចគេដូច្នេះ តើអ្នកឯងចង់បានអី បានជាមករំខានគេគ្រប់គ្នាដូច្នេះ ពិតជា អា ក្រ ក់ ខ្លាំងណាស់ ដែលមកក្លែងឈ្មោះរបស់គេបែបនេះ។ 

ក្នុងព្រឹត្ដិការណ៍មួយនេះ ក្នុងចំណោមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដែលបានចូលមកធ្វើការបញ្ចេញមតិ បានព្យាយាមជួយគ្នាស្វែងរកចម្លើយ អំពីអ្វីដែលជាការពិត ដែលបានកើតឡើងចំពោះគណនី ហ្វេសប៊ុករបស់ តាំងម៉ូ ។