ក្រោយពីតារាស្រី តាំងម៉ូ នីដា បានធ្វើកាលមរណៈភាព អស់រយៈពេល៣ខែមកហើយ ស្រាប់តែពេលនេះ ទំព័រហ្វេសរបស់តារាសម្ដែងរូបនេះ បានចេញមកធ្វើការបង្ហោះរូបភាពជាច្រើនជាមួយនឹងមិត្ដភិក្ដជិតស្និតរបស់នាងទាំងអស់ ដែល ធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំងអំពីហេតុការណ៍មួយនេះ។
មុននេះទំព័រហ្វេសប៊ុកមួយនោះ បានធ្វើការបង្ហោះនូវរូបរបស់ តាំងម៉ូ កំពុងឈរលើទូកម្នាក់ឯងនៅលើទូកកំពុងតែធ្វើការបែរខ្នង មិនតែប៉ុណ្ណោះក៏បានធ្វើការបង្ហោះរូបភាព selfie ដែលតាំងម៉ូ នាងបានថតជាមួយមិត្តភ័ក្តិ 3 នាក់ផ្សេងទៀតនៅលើទូក បន្ទាប់មកបានបង្ហោះរឿងរ៉ាវអំពីកប៉ាល់មួយនោះផងដែរ ។
ក្រោយពីឮដំណឹងដែលលេចឮដូច្នេះ នៅវេលាម៉ោង ១៦ និង ២០នាទី ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ លោកស្រី Panida Sirayuthyothin ដែលជាម្តាយរបស់ Watermelon Pattida (Nida) បានទម្លាយប្រាប់អ្នកសារព័ត៌មាន ឱ្យបានដឹងថា តាមពិត អ្នកដែលបង្ហោះមិនមែនជា តាំងម៉ូ នោះឡើយ ពោលគឺមានជនហេកឃើ បានដោះលេខកូនគណនីអាខោនហ្វេសប៊ុក និង អ៉ីនស្ដាក្រាម ដោយធ្វើការបង្ហោះរូបភាព និងវីដេអូ ដែលមិនមែនជាតាំងម៉ូនោះឡើយ នឹងប្រាប់ជនដែលលួចហ្វេសបុករបស់តាំងម៉ូ កុំមកបង្ករ រឿង ឱ្យសោះ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានថៃ TVPOOL។