ញាក់សាច់!​ Boy Pakorn ជូនបាច់ផ្កា​ពិសេសដ៏ធំ ជូនមិត្ដស្រីរបស់ខ្លួន មើលទៅគួរឱ្យច្រណែនខ្លាំងណាស់
Sophea
-

ក្រោយ​លេច​ឮ​ដំណឹងថាតារាសម្ដែង ប្រុសលោក Boy Pakorn ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​នាង  Faye Faye Pornpawee បានធ្វើឱ្យមហាជននាំគ្នាសប្បាយអមអរសាទរជាមួយលោកជាខ្លាំង។ ដោយពេលថ្មីៗនេះ លោក Boy Pakorn បាន​បង្អួត​ភាព​ផ្អែម​ល្ហែម​ដល់​ទស្សនិកជន​មិន​ឈប់​មិនឈរទាល់តែសោះនោះឡើយ។ 

ដោយក្នុងពេល​ថ្មីៗ​នេះ តារា​ប្រុស​វ័យ​ក្មេង​រូប​នេះ​បាន​បង្ហោះ​រូបភាព​សង្សារ​លោកនាង Faye ឱប​បាច់​ផ្កាចម្រុះពណ៌ ​ដែល​លោក​បាន​ជូនយ​នៅ​លើ Instagram ផ្ទាល់​ខ្លួន ដែលធ្វើឱ្យខាងស្រីមានការអៀនជាខ្លាំង ដែលផ្កាដែលលោកបានជូននោះជាផ្កាស្រស់ដ៏ពិសេស មិនចេះក្រៀមស្វិតជាមួយនឹងការសរសេរ Caption យ៉ាងផ្អែមល្ហែមថា “បងជូនផ្កាទៅស្រី @fayefayeye #ផ្កាធ្វើពី Lego វាមិនដែលស្ងួតក្រៀមនោះឡើយ ដូចអារម្មណ៍របស់បងចំពោះអូនគ្មានភាពស្វិតស្រពោនអញ្ចឹង។ 

ក្រោយពីព្រឹត្ដិការណ៍នៃភាពផ្អែមល្ហែមនេះបានធ្វើការបង្ហាញ បានធ្វើឱ្យមិត្ដភិក្ដនៅក្នុងវិស័យសិល្បៈក៏ដូចជាមហាជនជាច្រើនបានចូលមកធ្វើការខមិនជាច្រើន ដោយអ្នកខ្លះថា លោក Boy Pakorn ពិតជាបុរសដែលធ្វើឱ្យគូរស្នេហ៍របស់ខ្លួន មានសេចក្ដីសុខពិតមែន។