កម្សាន្ត ៖ មានពុកម៉ែបងប្អូនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយពីតារាកំប្លែង នីឡា ដែលទើបតែរៀបការហើយនៅកាលពីប៉ុន្មានខែមុននោះទេ ពេលនេះ នីឡា កំពុងតែមានផ្ទៃពោះកូនដំបូងរបស់ខ្លួនដែលជាកូនស្រីថែមទៀតផង ។
យ៉ាងណាមិញថ្មីៗនេហ្វេនៗភ្ញាក់ផ្អើលគ្រប់គ្នាក្រោយឃើញស្វាមីរបស់នីឡា បង្ហាញវិដេអូមួយឃ្លីនៅលើបណ្តាញសង្គម Tik Tok វិដេអូបានបង្ហាញពីទិដ្ឋភាពនៅក្នុងបន្ទប់ VIP មួយដែលជាបន្ទប់សម្រាប់ នីឡា សម្រាកនៅពេលសម្រាលកូនស្រីដំបូងរបស់ខ្លួន ។
គ្រាន់តែឃើញបន្ទប់សម្រាលកូនរបស់ នីឡា ភ្លាមហ្វេនៗជាច្រើនលាន់មាត់ថា បន្ទប់នេះពិតជាស្អាតណាស់ ដូចនៅក្នុងសណ្ឋាគារអញ្ចឹង គ្រាន់តែឃើញការតុបតែងនៅក្នុងបន្ទប់ ក៏ញាក់សាច់ដែរ មិនបាច់គិតដល់តម្លៃនោះទេ ៕