តារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងមួយរូបទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំពីសំណាក់មហាជន មិត្តអ្នកគាំទ្រ ទទួលបានការគោរពស្រឡាញ់ពីសំណាក់ មជ្ឈដ្ឋានទូទាំងប្រទេស បានវិវត្តន៍ខ្លួនក្លាយទៅជាឧកញ៉ាវ័យក្មេង ដែលធ្វើឲ្យមហាជន សម្តែងការសាទរ និងត្រេកអរជាពន់ពេក ពេលបានឃើញរូបលោកឡើងងារជាឧកញ៉ាបែបនេះ។
ជាក់ស្តែងនៅថ្ងៃនេះ លោកឧកញ៉ា ខេមរ សិរីមន្ត បានរៀបចំពិធីសម្ភោធន៍ការិយាល័យកណ្តាលក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអុីស្តេត ឌីវេឡុបភើរ ឯ.ក និង ការបើកលក់ដីឡូត៍ប្លុកថ្មី នៅតំបន់អភិវឌ្ឍន៍លោកឧកញ៉ា ខេមរៈ សិរីមន្ត បេះដូងអង្គរ ស្រុកពួក ខេត្តសៀមរាប ដោយមាន ទ្រង់ឯកឧត្តម លោកជំទាវ បងប្អូនជាច្រើនបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ គឺមានវត្តមានរបស់បងប្រុសលោកឧកញ៉ា ខេមរៈ សិរីមន្ត នោះគឺលោក ខេមរៈ ភារុណ ក៏បានចូលរួមនៅក្នុងកម្មវិធីនោះផងដែរ ដោយមានទាំងបាច់ផ្កា និង ពាក្យជូនពរដល់ប្អូនប្រុស ព្រមទាំង ឱប ថើប ទៅប្អូនប្រុស ដោយក្តីស្រឡាញ់ ។
ជាមួយគ្នានោះផងដែរ បងប្រុសរូបនេះ ក៏បានជូនពរដល់ប្អូនប្រុស ដោយសូមឲ្យប្អូនរីកចំរើន តទៅ ហើយក៏ស្ទុះទៅឱបថើប និង ចាប់ដៃប្អូនប្រុស ដោយក្តីរីករាយ សប្បាយចិត្តពេលឃើញប្អូនប្រុស មានថ្ងៃនេះ៕
មានវិដេអូ៖