តោះ! ទស្សនាវីដេអូទម្លាយពីបទពិសោធន៍ក្រោយបើកប្រអប់ស្មាតហ្វូនស៊េរីថ្មី OPPO A96 ដែលអាចកក់ទុកមុន (Pre-Order) ជាមួយតម្លៃពិសេសត្រឹមតែ $299 នឹងទទួលបានកាដូសរុប $79
សីហា
- 1891

ប៉ុន្មានថ្ងៃនេះ យើងកត់សម្គាល់ឃើញលេចមុខ Gamers ជាច្រើនរូបរួមមាន Sis Abby, Noobie GMK, Mengly Gaming, Spider និង MN Gamer KH កំពុងទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យក្នុងវិស័យហ្គេមបានចេញវីដេអូបង្ហាញពីអារម្មណ៍ពិតក្រោយពីបានធ្វើការបើកប្រអប់ចែករំលែកបទពិសោធន៍ពីការប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មី OPPO A96 ព្រមទាំងបង្ហាញថ្វីដៃលេងហ្គេមយ៉ាងស្វិតស្វាញមិនទាក់នៅលើស្មាតហ្វូនមួយនេះឲ្យហ្វេនៗបានទស្សនាផងដែរ។

អាចនិយាយបានថាស្មាតហ្វូន OPPO A96 គឺជាជម្រើសដ៏ល្អបំផុតដែលមានកម្លាំងម៉ាស៊ីនដំណើរការកាន់តែធំ អនុភាពកាន់តែខ្លាំងជាមួយ RAM 8GB (+ 5GB) ដែលធ្វើឲ្យ RAM សរុបមានចំនួន 13GB ជួយឲ្យល្បឿនប្រតិបត្តិការក្នុងទូរស័ព្ទកាន់តែរហ័ស គ្មានភាពរអាក់រអួលដោយមិនចំបាច់ចំណាយលុយដើម្បីទៅតំឡើងឡើយ។ ឧទាហរណ៍ហ្គេមល្បីៗកំពុងពេញនិយមលេងច្រើនដូចជា Mobile Legend, PUGB Mobile, Gerena Free Fire MAX ជាដើម ដែលសុទ្ធសឹងត្រូវការកម្លាំងខ្លាំង ប៉ុន្តែមិនមែនជាឧបសគ្គឡើយនៅលើស្មាតហ្វូនមួយនេះ។ 

លើសពីនេះ A96 ក៏បំពាក់នូវអេក្រង់ទម្លុះ ឬ Refresh Rate 90Hz ពណ៌ដិតស្រស់កម្រិតបង្ហាញរស់រវើក និងអូសបញ្ជាលឿនរលូន ព្រមទាំងផ្តល់ឲ្យអ្នកនូវអារម្មណ៍ទស្សនាដ៏ជក់ចិត្ត អ្វីដែលសំខាន់គឺវាបំពាក់ដោយបន្ទះឈីប Snapdragon 680 ដែលគេទទួលស្គាល់ទូទាំងពិភពលោក។ ហើយជាធម្មតានៅលើស្មាតហ្វូនដទៃនៅពេលយើងលេងហ្គេមយូរ ឬ មើលវិដេអូច្រើនម៉ោងវាធ្វើឲ្យទូរស័ព្ទឆាប់ឡើងកម្តៅឆាប់អស់ថ្ម ហើយត្រូវចំណាយពេលសាកបំពេញថ្មយូរម៉ោង ប៉ុន្តែបើមាន A96 ក្នុងដៃលែងជាក្តីបារម្ភទៀតហើយជាមួយកម្លាំងថាមពលថ្មធំរហូតដល់ 5000mAh អាចប្រើប្រាស់បាន 1 ថ្ងៃពេញ ពិសេសបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC សាកលឿន ថែមទាំងមានសុវត្ថិភាពខ្ពស់ ដោយគ្រាន់តែសាកថ្ម 5 នាទី អាចនិយាយទូរស័ព្ទលើសពី 3 ម៉ោងឯណ្ណោះ។ បន្ថែមពីនេះ A96 បំពាក់ជាមួយកាមេរ៉ា AI 50MP ដែលមានសមត្ថភាពខ្ពស់ថតរូបរហូតដល់ 108MP អាចផ្តិតយករូបភាពស្អាតៗទាក់ទាញប្រកបដោយភាពរស់រវើកគ្រប់ពេលវេលា។ ចំណែកកាមេរ៉ាស៊ែលហ្វីទំហំ 16MP អាចផ្តិតយករូបភាពកាន់តែភ្លឺច្បាស់ទោះស្ថិតក្នុងកន្លែងងងឹតកម្រិតណាក៏ដោយជាមួយនឹងមុខងារ Portrait Retouching និង Selfie HDR ។

ក្រៅពីនេះស្មាតហ្វូន OPPO A96 ក៏បានបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយៅដៃចំហៀងដោះសោលឿន និងសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដោយមិនចាំបាច់ឈោងដៃប៉ះលើអេក្រង់។ អ្វីដែលសំខាន់នៅលើតួខ្លួន A96 បានតុបតែងរូបរាងស្តើងស្រាលយ៉ាងប្រណិតទាក់ភ្នែកមិនចាញ់ស្មាតហ្វូនតម្លៃខ្ពស់ៗប៉ុន្មានឡើយ ជាមួយរចនាបថបែប OPPO Glow ដែលប្រកបដោយភាពជឿជាក់ លេចធ្លោជាងគេរាល់ពេលកាន់នៅក្នុងដៃ និងមកជាមួយនឹងជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ Starry Black និង Sunset Blue។

គួរឲ្យកត់សម្គាល់បានដែរថា ស្មាតហ្វូន OPPO A96 តម្លៃ $299 ដែលទើបសម្ពោធថ្មីៗកាលពីប៉ុន្មានថ្ងៃមុននេះ ឃើញថាមានចាប់អារម្មណ៍ខ្លាំងធ្វើឲ្យសន្ទុះកក់ទុកមុន (Preorder) កើនឡើងជាលំដាប់នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ហើយសម្រាប់លោកអ្នកដែលមិនទាន់បានកក់ទុកមុន សូមរួសរាន់អញ្ជើញទៅកក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី27 ខែឧសភា ឆ្នាំ2022 នឹងទទួលបានកាដូបន្ថែមតម្លៃ $79 រួមមាន៖ កាតាបស្ពាយ (តម្លៃ $25) កាសឥតខ្សែ (តម្លៃ $25) និងស៊ីមស្មាតលេខពិសេស Copper (តម្លៃ $29) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4 ខែ។ គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូនម៉ូដែលថ្មីនេះនឹងចេញលក់ជាផ្លូវនៅលើទីផ្សារនាថ្ងៃទី29 ខែឧសភា ឆ្នាំ2022 តទៅនៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទាំងអស់ទូទាំងប្រទេសកម្ពុជា។

តោះ! តោ! អ្នកមិនទាន់កក់ទុក សូមរួសរាន់អញ្ជើញទៅកក់ទុកនៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា ដើម្បីទទួលបានកាដូសរុបជាទឹកប្រាក់ $74 ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមពីតម្លៃ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មីនេះ លោកអ្នកអាចចូលទៅកាន់ផេគផ្លូវការរបស់ក្រុមហ៊ុន OPPO៕

ចង់ជ្រាបច្បាស់ចែករំលែកបទពិសោធន៍របស់ Gamers សូមតាមដានទស្សនាវីដេអូខាងក្រោមនេះ ៖