នៅថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2022 ពីធីបុណ្យមួយដែលមានឈ្មោះថា Naruemit Pride 2022 ត្រុវបានគេធ្វើឡើងនឹងធ្វើការរៀបចំនៅក្នុងទីក្រុងបាងកកប្រទេសថៃ ដោយពិធីបុណ្យមួយនោះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រ និងទាមទារសមភាពសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅខាងមុខវត្ដ Khaek, Silom ដោយមានការចូលរួមពីតារាល្បីៗ និងក្រុមសហគមន៍អ្នកស្រលាញ់ ភេ ទ ដូចគ្នា LGBTQ+ ក៏បានចូលរួមដង្ហែរក្បូនមួយនោះផងដែរ។
នៅក្នុងពិធីបុណ្យនោះដែរ មានកូនក្រមុំស្រលាញ់ភេទដូចគ្នាមួយគូរបាននាំគ្នាស្លៀកសម្លៀកបំពាក់កូនក្រមុំ ដោយយកពិធីនៃបុណ្យមួយនោះធ្វើជាថ្ងៃពិសេសនៅក្នុងមង្គលការរបស់ពួកគេតែម្ដង។ ដោយកូនក្រមុំទាំងពីរនោះមានឈ្មោញថា An និង Beau ដោយពួកគេបានធ្វើការនិយាយថា ថ្ងៃនេះជាថ្ងៃសំខាន់បំផុតមួយក្នុងជីវិតរបស់ពួកគេ ព្រោះពួកគេបានធ្វើការប្រយុទ្ធតស៊ូជំនះ ពីការបង្ខិតបង្ខំ មិនឱ្យមាននូវការស្រលាញ់ភេទដូចគ្នា។
ជាងនេះគូរស្នេហ៍នារីមួយគូរនោះក៏បានធ្វើការបន្ថែមថា ពួកយើងទាំងពីរមានមោទនភាពខ្លាំងណាស់ ដែលបានធ្វើពិធីរៀបការរបស់ពួកយើងនៅតាមផ្លូវ ក្នុងថ្ងៃពិសេសនៅក្នុងចំណោមមិត្តភ័ក្តិពោរពេញទៅដោយថាមពល និងមោទនភាព វាជាកិត្តិយសដែលយើងអាចដើរ ឈរ និងរាំជាមួយអ្នករាល់គ្នាក្នុងក្បួនដង្ហែដ៏អស្ចារ្យមួយនេះ ។ ដោយនៅក្នុងក្បួនដង្ហែនេះដែរ មនុស្សម្នាជាច្រើនបាននាំគ្នាធ្វើការអបអរសាទរចំពោះភាពក្លាហានរបស់គូរស្នេហ៍មួយគូរនេះជាខ្លាំង ។