កំពូលខ្សែរាជវង្សទាំង ៥ ដែលគេចាត់ទុកជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២២
Sophea
-

បើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានដ៏ល្បី South China Morning Post បានធ្វើការបើកទំព័រនូវខ្សែរាជវង្ស​កំពូលៗ​ទាំង​៥​ក្នុង​ពិភពលោករបស់ប្រទេស អារ៉ាប៊ីសាអូឌីត​ បានជាប់ចំណាត់ថ្នាក់​លេខ​១ ដោយមាន​ទ្រព្យ​សម្បត្តិ​ជាង ៤៨​ពាន់​ពាន់​លានដុល្លា ដោយខ្សែរាជវង្សប្រទេស​គុយវ៉ែត​ជាប់​លេខ​២។

នេះគឺជាឆ្នាំដ៏អស្ចារ្យសម្រាប់រាជវង្សអង់គ្លេស ក្នុងឱកាសគម្រប់ខួប 70 ឆ្នាំនៃការចូលកាន់តំណែងរបស់ម្ចាស់ក្សត្រី Elizabeth II នាងនឹងក្លាយជាព្រះមហាក្សត្រអង់គ្លេសដំបូងគេដែលគ្រងរាជ្យយូរជាងគេ។ ខណៈពេលដែលនៅចុងឆ្នាំនេះ ការយកចិត្តទុកដាក់ជាសកលនឹងផ្តោតលើ ព្រះរាជវង្សានុវង្សរបស់ប្រទេសកាតា ដែលនឹងធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ 2022។ លើសពីនេះ ទិសដៅអនាគតនៃទ្រពសម្បត្ដិរបស់រាជវង្សានុវង្សរបស់ប្រទេសអារ៉ាប់រួមមួយនេះ នៅតែត្រូវបានគេធ្វើការតាមដានជាប់ជានិច្ច។


ខណៈពេលដែលគេហទំព័រ South China Morning Post បានបង្ហាញរបាយការណ៍ស្តីពីគ្រួសាររាជវង្សដែលមានទ្រពសម្បត្ដិច្រើនជាងគេបំផុតនៅលើពិភពលោកឆ្នាំ 2022 ដោយបានរកឃើញថារាជវង្សដែលមានជាងគេបំផុតទាំង 5 មានដូចខាងក្រោម។

លេខ ៥ បានទៅលើរាជវង្សានុវង្សរបស់ចក្រភពអង់គ្លេស ដែលមានទ្រព្យសម្បតិ្ដ ៨៨ ពាន់លានដុល្លារ។ 

ចំណាត់ថ្នាក់ទី ៤ រាជវង្ស Abu Dhabi អារ៉ាប់រួម  ១៥០ ពាន់លានដុល្លារ។ 

ចំណាត់ថ្នាក់ទី 3 Qatar Royal Family  335 ពាន់លានដុល្លារ។ 

ចំណាត់ថ្នាក់លេខ ២ រាជវង្សគុយវ៉ែត ៣.៦ ពាន់លានដុល្លារអាមេរិក។ 

លេខ 1 Royal Saudi Arabia  1.4 ពាន់ពាន់លានដុល្លារ។