E-GetS បានរៀបចំកម្មវិធី ការប្រកួតម៉ារ៉ាតុងលើកទី១០ និងផ្តល់ប្រាក់រង្វាន់ជាច្រើនដល់អ្នកដែលបានចុះឈ្មោះចូលរួម
សីហា
-

ភ្នំពេញ៖ ការរត់ប្រណាំងម៉ារ៉ាតុង ជាប្រភេទកីឡាដែលកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យមានការចូលរួមលេងច្រើន ដោយកីឡាប្រភេទនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សុខភាព រាងកាយ មិនតែប៉ុណ្ណោះ វាថែមទាំងបានបង្ហាញពីបំណងនៃសាមគ្គីភាព គ្រប់ចម្រុះជាតិសាសន៍ ដោយគ្មានការរើសអើងនោះឡើយ។

នាក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែលនឹងត្រូវប្រារព្ធឡើង នាពេលខាងមុខ។ ដោយក្រុមហ៊ុន ដឹកជញ្ជូនលំដាប់ទី១ E-GetS និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំធ្វើសន្និសីទសារព័ត៏មានស្តីពីការ រៀបចំនូវព្រឹត្តិការណ៍ "ភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១០" ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២២ នាបរិវេណខាងមុខព្រះបរមរាជវាំង ។

ក្នុងនាមជាម្ចាស់ឧបត្ថម្ភមួយរូប នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ បានប្រើឆន្ទៈដ៏មោះមុត និងពោរពេញដោយថាមពលវិជ្ជមាន ដើម្បីជួយដល់អ្នករត់គ្រប់រូបដែលហ៊ានប្រកួតប្រជែងខ្លួនឯង យកឈ្នះខ្លួនឯង ហើយរត់ទៅកាន់ពិភពលោកថ្មី។ សង្ឃឹមថា មនុស្សកាន់តែច្រើននឹងកាន់តែស្រឡាញ់ចូលចិត្តកីឡាថែមទាំងទទួលបានអារម្មណ៍រំភើប និងរីករាយពីការរត់ម៉ារ៉ាតុង ហើយបន្តនូវស្មារតីប្រកួតប្រជែងដ៏មានតម្លៃនៃការរត់ម៉ារ៉ាតុងជាមួយគ្នា។

ការរត់ម៉ារ៉ាតុងត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និង កីឡា និងអ្នករៀប ចំព្រឹត្តិការណ៍កម្ពុជា។ ការប្រកួតម៉ារ៉ាតុង លើកនេះ ត្រូវបានបែងចែកជាបីគម្រោង គឺ ៣គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ។

ក្នុងកម្មវិធីពិសេសនេះផងដែរ ក្រុមហ៊ុន អ៊ីហ្គេត E-GetS បានរៀបចំស្តង់លេងល្បែងកម្សាន្ត ដែលអាចឲ្យអ្នកដែលបានចុះឈ្មោះ ចូលរួមក្នុងការប្រកួតម៉ារ៉ាតុងលើកនេះ អាចមានឱកាសឈ្នះរង្វាន់ជាច្រើន ដែលរង្វាន់ធំទទួលបាននូវសាច់ប្រាក់រហូតទៅដល់ ២០០ដុល្លារ ជាមួយនឹងលក្ខ័ណ្ឌនៃការចូលរួមលេងងាយៗ កុំភ្លេចចូលរួមលេងកម្សាន្តទាំងអស់គ្នាផងណា លេងច្រើន ឈ្នះច្រើន។

ជាងនេះផងដែរ អ៊ីហ្គេត E-GetS ត្រូវបានបង្កើតនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ៤ ឆ្នាំមកហើយ ដោយផ្តល់នូវសេវាកម្មជូនអតិថិជននៅក្នុង" ការរស់នៅប្រកបដោយភាពរីករាយ សុវត្ថិភាព និងទំនុកចិត្ត"។ 

ដោយផ្តោតលើគោលគំនិតជីវិតគួរតែមានភាពងាយស្រួល ដោយសង្ឃឹមថា នឹងនាំមកនូវបទពិសោធន៍ជីវិតដ៏ងាយស្រួលដល់អ្នកប្រើប្រាស់ជាទីគោរព៕