កម្សាន្ត ៖ មហាជនដែលនិយមតាមដានតារាខ្មែរពិតជាបានស្គាល់ច្បាស់ជាមិនខានពីកញ្ញា ហង្ស សុរិយាន់ ដែលជាតារាសម្តែងនិងជា បវរកញ្ញាចក្រវាឡកម្ពុជា ២០២២ ដែលទទួលបានចំណាត់ថ្នាក់កំពូលទាំង ១០ (Top10) ថែមទៀតផង ។
ដោយឡែកថ្មីៗនេះមហាជនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបានដឹងថា កញ្ញា ហង្ស សុរិយាន់ ជាមួយនិងពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង គង់ សុជាតិ គឺជាបងប្អូនជីដូនមួយបង្កើតនិងគ្នា នេះបើយោងតាមការបញ្ជាក់របស់ អ្នកច្នៃម៉ូតល្បីឈ្មោះ ឯម រៀម ។
ពិតណាស់ដោយសារតែមានទំនាក់ទំនងពិសេសនិងគ្នាបែបនេះហើយទើបនៅពេលការកូនប្រុសរបស់ ពិធីការិនី អ្នកានាង គង់ សុជាតិ គេបានឃើញ កញ្ញា ហង្ស សុរិយាន់ ទៅចូលរួមមួយគ្រួសារតែម្តង ៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

















