កម្សាន្ដ៖ រូបភាពជាច្រើនរបស់ក្មេងស្រីកូរ៉េមួយរូបកំពុងតែទទួលបានការចាប់អារម្មណ៍និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមអ៊ីនធើណេតនាពេលថ្មីនេះ ដោយសម្រស់របស់ក្មេងស្រីរូបនោះពិតជាស្រស់ស្អាតខ្លាំងណាស់ ពោលគឺដូចតុក្កតាអញ្ចឹង ឃើញហើយ មិនសរសើរមិនបាននោះឡើយ ជាពិសេសមហាជនគិតថាក្មេងស្រីរូបនោះ ប្រហែលជាមានអាយុ ត្រឹមតែ ៥ទៅ ៦ឆ្នាំតែប៉ុណ្ណោះ។
តាមពិតមិនដូចអ្វីដែលមហាជនបានគិតនោះឡើយ ពោលគឺក្មេងស្រីរូបនោះមានឈ្មោះថា Kim Yoon Hee គឺជាតារាសម្ដែងម្នាក់ ហើយនាងក៏មិនមែនជាក្មេងបឋម ដែលមានអាយុ ចន្លោះពី ៥ទៅ ៦ឆ្នាំនោះផងដែរ ពោលគឺនាងមានអាយុ ២១ឆ្នាំ ។ ដោយនៅក្នុងការសម្ដែងរឿងភាគកូរ៉េ ត្រូវតម្រូវឱ្យនាងដើរតួជាសិស្សដែលកំពុងតែធ្វើការសិក្សានៅថ្នាក់បឋមសិក្សា។
ក្រោយពីមហាជន បានដឹងពីអាយុរបស់នាងមានការភ្ញាក់ផ្អើលសឹងតែមិនជឿនោះឡើយ ពោលគឺសម្រស់របស់នាងស្រស់ស្អាត ដូចក្មេង ដែលកំពុងសិក្សានៅថ្នាក់បឋមសិក្សាអញ្ចឹង។
សូមទស្សនារូបភាពក្មេងស្រីដ៏ស្រស់ស្អាតខាងក្រោម៖











